ចិន៖ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ មេអំបៅរាប់លានក្បាល បានចាប់ផ្ដើមផុសចេញមកទាំងហ្វូងៗ នៅក្នុងជ្រលងមេអំបៅ Honghe របស់ខេត្តយូណានភាគនិរតី នៃប្រទេសចិន ដែលបង្កើតបានជាទស្សនីយភាពដ៏ស្រស់ត្រកាល និងកម្រ។

ជាក់ស្ដែង ការបង្ហាញខ្លួនរាប់លានក្បាលរបស់មេអំបៅនេះ ត្រូវបានហៅថា «ការផ្ទុះមេអំបៅ» និងសំដៅលើទេសភាពតាមរដូវ ដែលកើតឡើងនៅចុងនិទាឃរដូវ និងដើមរដូវក្តៅជារៀងរាល់ឆ្នាំ។ ហើយដោយផ្អែកលើលើគំរូនៅឯកន្លែងសង្កេតចំនួន២៣ នៅក្នុងជ្រលងភ្នំ ចំនួនសរុបនៃមេអំបៅនាអំឡុងពេលផ្ទុះឆ្នាំនេះ នឹងមានលើសពី១០០លានក្បាល និងការផ្ទុះអាចបន្តរហូតដល់ខែកក្កដាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មានកន្លែងចំនួនពីរប៉ុណ្ណោះ នៅលើពិភពលោក ដែលអាចកើតមាននៃការផ្ទុះមេអំបៅ គឺក្នុងប្រទេសម៉ិកស៊ិក និងភាគនារតីប្រទេសចិនផ្ទាល់តែម្ដង៕

ប្រភព: SCMP / English.news / Xinhua

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]