ជប៉ុន៖ ក្រុមហ៊ុន Kokenawa Inc. ជាក្រុមហ៊ុនចាប់ផ្តើមដំបូង និងមានមូលដ្ឋាននៅទីក្រុង Nagoya ក្នុងប្រទេសជប៉ុន បានផលិត Pocketoilet ដែលជាបង្គន់ចល័តតូចបំផុតរបស់ពិភពលោក និងជាឧបករណ៍សង្គ្រោះជីវិតពិត នៅពេលធម្មជាតិនៃមនុស្សប្រកាសអាសន្ន។

ជាក់ស្ដែង បង្គន់ចល័ត ត្រូវបានបង្កើតឡើងឲ្យចេញជាកញ្ចប់មានប្រវែងសង់ទីម៉ែត្រ រួមទាំងទទឹង៦.៥សង់ទីម៉ែត្រ ដែលងាយស្រួលបំផុតសម្រាប់ដាក់តាមខ្លួន រាល់ពេលអ្នកប្រើប្រាស់ ដើរកម្សាន្តតាមព្រៃភ្នំ ឬទីតាំងដាច់ស្រយាលផ្សេងៗជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង លោក Yoshinori Kokenawa អាយុ៣០ឆ្នាំ ជាស្ថាបនិករបស់ក្រុមហ៊ុនផ្ទាល់ បានង្កើតគំនិតសម្រាប់បង្គន់ចល័តកញ្ចប់នេះ តាំងពីឆ្នាំ២០១៩ម៉្លេះ ខណៈគាត់បានចូលរួមស្ម័គ្រចិត្តជួយសង្គ្រោះទីក្រុង Nagano ដែលត្រូវបាន.បំ.ផ្លិ.ច.បំ.ផ្លា.ញ.ដោយព្យុះទីហ្វុង Hagibis។ ហើយរឿងដំបូងដែលគាត់បានកត់សម្គាល់គឺ ជួរដ៏វែងនៃមនុស្សរង់ចាំនៅមុខបង្គន់ចល័តធម្មតាតែម្ដង។ លុះមកដល់ឆ្នាំ២០២០ ក្រុមហ៊ុនរបស់គាត់ បានដាក់ដំណើរការបង្គន់ចល័តកញ្ចប់ ដែលជាថង់មួយធ្វើពីសរសៃពិសេស ប្រើប្រាស់បានយូរ និងកញ្ចប់នៃសារធាតុ coagulant

បន្ថែមពីនេះ វាអាចដាក់ជាប់នឹងកៅអីតូចៗ និងធុងសំរាម ហើយការធ្វើតេស្តដោយក្រុមហ៊ុនបានរកឃើញថា ស្ទើរតែគ្មានក្លិនចេញពីថង់ណាមួយ នៅពេលទុកចោលក្នុងផ្ទះ ឬចងថង់.លា.ម.ក.ទុកចោលរយៈពេលមួយសប្តាហ៍។

យ៉ាងណាមិញ ចាប់តាំងពីដាក់លក់នៅលើទីផ្សារ មកទល់សព្វថ្ងៃនេះ ខាងក្រុមហ៊ុនលក់បានប្រហែល៥០,០០០កញ្ចប់ និងបានបរិច្ចាគចំនួន៦,០០០ទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ៕

ប្រភព: Odditycentral

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]