រុស្ស៊ី៖ ស្ត្រីម្នាក់អាយុ២៤ឆ្នាំ ដែលមានក្ដីស្រមៃចង់បានកូនចំនួន១០៥នាក់ ខណៈសព្វថ្ងៃមានកូនចំនួន២២នាក់ បានសារភាពថា រូបនាងផ្ទាល់ពិតជាពិបាកខ្លាំងណាស់ ក្នុងការមើលថែកូនតែម្នាក់ឯង ក្រោយពីស្វាមីរបស់នាង ដែលជាមហាសេដ្ឋីតួកគី ត្រូវបាន.ចា.ប់.ខ្លួ.ន។

ជាក់ស្ដែង នាង Cristina Ozturk បានរស់នៅជាមួយស្វាមីអាយុ៥៧ឆ្នាំរបស់នាង មុនចាប់ខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការកងកម្លាំងពិសេសនៅថ្ងៃទី៣១ ខែឧសភា កន្លងទៅនេះ។ ហើយបើយោងតាមអ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានឲ្យដឹងថា ស្វាមីរបស់នាង មាន.ទោ.ស.ពីបទ.ក្លែ.ង.ប.ន្លំ.ឯកសារ និងការលាងលុយ.ក.ខ្វ.ក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ស្វាមីរបស់នាង ដែលជាម្ចាស់ក្រុមហ៊ុនរថយន្ដក្រុងមួយកន្លែង បាន.ភៀ.ស.ខ្លួនចេញពីប្រទេសកំណើតរបស់ខ្លួន ក្នុងឆ្នាំ២០១៨ បន្ទាប់ពីសាលាឧទ្ធរណ៍ បានតម្កល់ការ.កា.ត់.ទោ.ស.មួយជីវិតរបស់គាត់ សម្រាប់ការបញ្ជាឲ្យធ្វើ.ឃា.ត.បុរសម្នាក់កាលពីឆ្នាំ១៩៩៦។ ហើយក្រោយមក ស្វាមីរបស់នាងបាន.ភៀ.ស.ខ្លួនចូលក្នុងប្រទេសចចជី និងបានជួបនាង ដែលនាងបានធ្វើដំណើរកម្សាន្តលើកដំបូងក្រៅប្រទេសរុស្ស៊ី។

លុះមកដល់ឆ្នាំ២០២១ នាងនិងស្វាមី បានបង្កឲ្យមានការចាប់អារម្មណ៍ជាមួយនឹងការចំណាយប្រាក់ច្រើនជាង១៦៦,០០០ដុល្លារអាមេរិក ក្នុងការជួលឲ្យគេពរពោះជំនួស ដើម្បីប្រមូលបានកូនចំនួន២០នាក់ក្នុងរយៈពេលត្រឹមតែ១ឆ្នាំយ៉ាងឆាប់រហ័ស។ បន្ទាប់មក ក៏បានបន្ថែមនូវកូនចំនួននាក់ទៀតផងដែរ និងចំណាយអស់ទឹកប្រាក់ចំនួនច្រើនជាង៨២,០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ ទៅលើអ្នកជួយមើលថែទាំពេញម៉ោងចំនួន១៦នាក់។

ជុំវិញព័ត៌មាននៃការមានកូនច្រើន ត្រូវបានល្បីល្បាញពាសពេញពិភពលោក ដែលធ្វើមន្ត្រីតួកគី បានរកឃើញថា បុរសរូបនេះ គឺជាបុរសដូចគ្នាដែលបាន.ភៀ.ស.ខ្លួនចេញពីប្រទេស។

យ៉ាងណា ចំពោះនាង Cristina ផ្ទាល់គ្មានអ្វីនិយាយក្រៅពីថា ឯកា​ បើទោះបីជាមានមនុស្សជិតស្និទ្ធនៅជុំវិញនាងក៏ដោយ។ ហើយនាងពិតជាមិនទម្លាប់នៃអារម្មណ៍ ដែលមិនមានស្វាមីនៅក្បែរដូចពីមុនផងដែរ៕

ប្រភព: newsweek

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]