ស្រីៗ​យើង​ជា​ច្រើន​ជួបប្រទះ​អាការៈ​ហើម​ពោះ ឈឺ​ក្បាល​ និង​ឈឺ​ពោះ​អំឡុង​ពេល​មក​រដូវ។ រោគសញ្ញា​​មួយ​ទៀត​ គឺ​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ ក៏​ឧស្សាហ៍​កើត​​ដូច​គ្នា។ ថ្វី​ត្បិត​តែ​ការ​ឈឺ​ចាប់​នេះ​ ជា​ផ្នែក​មួយ​នៃ​រោគសញ្ញា​មុន​ពេល​មក​រដូវ​ (PMS) ក៏​ពិត​មែន​ ប៉ុន្តែ​​​អាការៈ​មួយ​នេះ​ ក៏​អាច​បង្ក​ឡើង​ដោយ​ជំងឺ​មួយ​ចំនួន​ ដូចជា​ជំងឺ​endometriosis (ជា​​ស្ថានភាព​ឈឺចាប់​រ៉ាំរ៉ៃ​ ដែល​ជាលិកា​ស្រដៀង​នឹង​​​ភ្នាស​ក្នុង​ស្បូន​ចាប់ផ្ដើម​លូតលាស់​ខាង​ក្រៅ​ស្បូន)​ ផង​ដែរ​។

​​មូលហេតុ​បង្ក​ឲ្យ​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​អំឡុង​ពេល​មក​រដូវ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ័រម៉ូន​Prostaglandins អាច​ជា​មូលហេតុ​បង្ក​ ពីព្រោះ​ថា​អ័រម៉ូន​នេះ ជា​សារធាតុ​គីមី​ដែល​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​មក​រដូវ​ ជាមួយ​នឹង​ការ​ធ្វើ​សំយោគ​ដោយ​ជាលិកា​ជា​ច្រើន​​ក្នុង​រាងកាយ។ ទន្ទឹង​នឹង​នេះ​ដែរ អ័រម៉ូន​Prostaglandins​ជំរុញ​ការ​កន្ត្រាក់​នៃ​សាច់ដុំ​ស្បូន​ ដើម្បី​ឲ្យ​ជ្រុះ​ស្រទាប់​ស្បូនអំឡុង​ពេល​មក​រដូវ ហើយ​ការ​កន្ត្រាក់​ខ្លាំង អាច​នាំ​ឲ្យ​យើង​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​។

ចុះបញ្ហាឈឺ​ពោះ និង​ឈឺ​ខ្នង​ក្រោយ​មក​រដូវ​ បណ្ដាល​មក​ពី​អ្វី​?

​ចំពោះ​បញ្ហា​ចុក​ពោះ និង​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ ​អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ខាង​ក្រោម​៖

  • ការ​បញ្ចេញ​ពង​អូវុល
  • ជំងឺ​endometriosis
  • ដុំ​សាច់​ស្បូន​
  • ការ​ស្ទះ​មាត់​ស្បូន

គន្លឹះ​ដោះស្រាយ​បញ្ហា​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​អំឡុង​ពេល​មក​រដូវ​

  • ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​
  • ស្អំ​​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ត្រង់​តំបន់​ដែល​ឈឺចាប់​
  • ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ
  • ម៉ាស្សា​ថ្នម​ៗ​នៅ​​ត្រង់​ពោះ និង​ខ្នង​ផ្នែក​ខាង​ក្រោយ
  • ធ្វើ​លំហាត់​ប្រាណ
  • ញ៉ាំ​របប​អាហារ​ល្អៗ
  • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
  • ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ និង​ប្រៃ​​ពេក
  • ជៀសវាង​ជក់​បារី
  • ជៀស​វាង​ផឹក​គ្រឿង​ស្រវឹង

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]