មនុស្ស​ពេញ​វ័យ​ដែល​មាន​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ មាន​ហានិភ័យ​​​ប្រឈមនឹង​​បញ្ហា​គាំង​បេះដូង​ខ្ពស់​ជាង​អ្នក​ដែល​មិន​មាន​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​សមាគម​បេះដូង​អាមេរិក។

ជាក់​ស្ដែង លោក​វេជ្ជបណ្ឌិត Akhi Jain ​​អ្នក​ស្រាវជ្រាវ​នៃ​សមាគម​បេះដូង​អាមេរិក និង​ជា​គ្រូពេទ្យ​ប្រចាំ​នៅ​មណ្ឌល​ Mercy Catholic Medical Center ​នៅ​រដ្ឋ​Pennsylvania ​បាន​ឲ្យ​ដឹង​ថា បើ​យើង​មិន​ធ្វើការ​ព្យាបាល​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ទេ​នោះ ​វា​​អាច​ប៉ះពាល់​​ដល់​សុខភាព​យ៉ាង​ខ្លាំង ហើយ​ព្រម​ទាំង​អាច​វិវត្ត​ទៅ​ជា​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ដែល​បង្កើន​ហានិភ័យ​ធ្ងន់ធ្ងរ​នៃ​ការ​កើត​ជំងឺ​​សរសៃ​ឈាម​បេះដូង​​ថែម​ទៀត​ផង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ​អ្នក​ជំងឺ​​គាំង​បេះដូង​ ដែល​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៧,៨​លាន​នាក់​​ ចាប់​ពី​ឆ្នាំ​២០១៨ ​ជា​មនុស្ស​ពេញ​វ័យ​ដែល​មាន​​អាយុ​ចន្លោះ​ពី​១៨​ ដល់​៤៤​ឆ្នាំ ហើយ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​បម្រុង​ទឹក​នោម​​ផ្អែម​ ដែល​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ មាន​ហានិភ័យ​គាំង​បេះដូង​ចំនួន​១,៧​ដង​ច្រើន​ជាង​​អ្នក​ដែល​មិន​មាន​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​សមាគម​បេះដូង​អាមេរិក។  យ៉ាង​ណា​មិញ ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ និង​គាំង​បេះដូង​ អាច​នឹង​ថយ​ចុះ​ ប្រសិនបើ​យើង​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ ដែល​រួម​មាន​រក្សា​ទម្ងន់​ខ្លួន​​សម​ល្មម​ ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ និង​ញ៉ាំ​របប​អាហារ​ល្អ​ៗ។  

ពិត​ណាស់​ លោក​វេជ្ជបណ្ឌិត Akhi Jain ​បាន​បន្ថែម​ថា ការ​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​ និង​ឆែក​រក​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ជា​ប្រចាំ ​មាន​សារសំខាន់​ណាស់​​ចំពោះ​​​មនុស្ស​វ័យ​ក្មេង​ ដើម្បី​បង្ការ ឬ​ពន្យារ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ គាំង​បេះដូង និង​ជំងឺ​បេះដូង​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត​។

ចំណុចសំខាន់

​​​​​​​ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ​អ្នក​ជំងឺ​​គាំង​បេះដូង​ ដែល​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៧,៨​លាន​នាក់​​ ចាប់​ពី​ឆ្នាំ​២០១៨ ​ជា​មនុស្ស​ពេញ​វ័យ​ដែល​មាន​​អាយុ​ចន្លោះ​ពី​១៨​ ដល់​៤៤​ឆ្នាំ ហើយ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​បម្រុង​ទឹក​នោម​​ផ្អែម​ ដែល​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ មាន​ហានិភ័យ​គាំង​បេះដូង​ចំនួន​១,៧​ដង​ច្រើន​ជាង​​អ្នក​ដែល​មិន​មាន​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​សមាគម​បេះដូង​អាមេរិក។ យ៉ាង​ណា​មិញ ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ និង​គាំង​បេះដូង​ អាច​នឹង​ថយ​ចុះ​ ប្រសិនបើ​យើង​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ ដែល​រួម​មាន​រក្សា​ទម្ងន់​ខ្លួន​​សម​ល្មម​ ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ និង​ញ៉ាំ​របប​អាហារ​ល្អ​ៗ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]