ប៉ាគីស្ថាន៖ កូនពពែមួយក្បាល មកពីទីក្រុង Karachi នៃប្រទេសប៉ាគីស្ថាន អាចនឹងជាប់ឈ្មោះជាសត្វកាន់កាប់កំណត់ត្រាពិភពលោកហ្គីនណេស នៅអាយុត្រឹមតែ២សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីវាបានកើតមក មានត្រចៀក​​ប្រវែងខុសពីធម្មតា ដោយប្រវែងចំនួន១៩អ៊ីញ (ប្រមាណ៤៨សង់ទីម៉ែត្រ)។

ជាក់ស្ដែង ម្ចាស់របស់វាមានឈ្មោះថា Muhammad Hassan Narejo កំពុងសង្ឃឹមថា វានឹងគ្រប់គ្រងកំណត់ត្រាពិភពលោក នារយៈពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នមិនមានពពែណាផ្សេងទេ ដែលមានត្រចៀកវែង ប៉ុន្ដែមានសុនខប៉ុណ្ណោះ។ ហើយវាត្រូវបានចិញ្ចឹមយ៉ាងល្អ ក្នុងកសិដ្ឋាន ដែលការចិញ្ចឹមពពែគឺជាអាជីវកម្មសាមញ្ញបំផុតរបស់ប្រទេសប៉ាគីស្ថាន និងសមស្របជាមួយបរិស្ថានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ត្រចៀកវែងរបស់វា ប្រហែលជាលទ្ធផលនៃការផ្លាស់ប្តូរហ្សែន ឬ.ជំ.ងឺ.ហ្សែន តែទោះជាយ៉ាងណាក៏ដោយ វាបានប្រើប្រាស់ជីវិតប្រចាំថ្ងៃដូចពពែដទៃទៀតដែរ។ ហើយត្រចៀកអាចជួយឲ្យវាត្រជាក់បាន ព្រោះក្នុងប្រទេសប៉ាគីស្ថាន សីតុណ្ហភាពប្រែប្រួល និងនៅរដូវក្ដៅ សីតុណ្ហភាពអាចឡើងដល់៤៧អង្សាសេឯណោះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]