បរទេស៖ ក្រុមហ៊ុន Honda បានបញ្ចេញស្កុតទ័រ Striemo ដែលជាយានជំនិះអគ្គិសនីខ្នាតតូច ដំណើរការដោយថាមពលអគ្គិសនី។ ស្កុតទ័រអគ្គិសនីនេះគឺមកពីការបណ្ដាក់ទុនអាជីវកម្មថ្មី ដែលមានប្រភពចេញពីកម្មវិធីចាប់ផ្ដើម IGNITION របស់ Honda។ យានជំនិះនេះមានគ្រឿងជំនួយតុល្យភាព ដែលក្រុមហ៊ុន Striemo អះអាងថា គឺជាស្ថេរភាពដំបូងគេរបស់ពិភពលោក គួរឲ្យកត់សម្គាល់។ នេះមានន័យថា ទោះស្ថិតនៅក្នុងល្បឿនទាប ក៏ពិបាកសម្រាប់ឲ្យអ្នកជិះធ្លាក់ចុះពីលើយានដែរ។

ក្រុមហ៊ុនក៏បានណែនាំផងដែរថា បច្ចេកវិទ្យារក្សាលំនឹងនេះធ្វើឲ្យការជិះលើគ្រួសនិងរលាក់ នៅតាមផ្លូវ កាន់តែងាយស្រួល។ វាមានម៉ូតបើកបរចំនួនបី ដែលមានល្បឿនអតិបរមា 25គីឡូម៉ែត្រក្នុងមួយម៉ោង។ ថ្មរបស់វាផ្ដល់នូវការជិះបានចម្ងាយ 30គីឡូម៉ែត្រ ហើយអាចសាកពេញក្នុងរយៈពេល 3.5ម៉ោង។ ស្កុតទ័រអគ្គិសនីនេះមានទំហំ 1090mm x 480mm x 1180mm, មានទម្ងន់ប្រហែល 20គីឡូក្រាម, និងអាចផ្ទុកទម្ងន់បានរហូតដល់ 120គីឡូក្រាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះ អតិថិជននៅក្នុងប្រទេសជប៉ុនអាចដាក់ការបញ្ជាទិញ Striemo e-scooter ជាមុន ជាមួយនឹងកាលបរិច្ឆេទនៃការចែកចាយ នឹងត្រូវបានបញ្ជាក់នៅពេលក្រោយនៃឆ្នាំនេះ។ យានជំនិះនេះមានតម្លៃ ¥260,000 (~ US$1,927) ហើយនឹងវាយលុកទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកនៅឆ្នាំ2023។ ស្កុតទ័រ Striemo ក៏នឹងត្រូវបានលក់សម្រាប់ប្រើប្រាស់នៅក្នុងកន្លែងពាណិជ្ជកម្ម ដូចជាព្រលានយន្តហោះនិងឃ្លាំងជាដើម៕

ស្កុតទ័រកង់បី Striemo

ប្រភព: Notebookcheck

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]