បរទេស៖ ក្រុមអ្នកអភិវឌ្ឍន៍ LateNiteSoft បានបង្ហាញកម្មវិធី Camera+ 2 កំណែ22 ដែលជាការអាប់ដេតកម្មវិធីកាមេរ៉ារបស់ខ្លួន ដែលធ្វើការផ្លាស់ប្ដូរមួយចំនួនពីកំណែ ដែលខ្លួនបានបញ្ចេញរហូតមកដល់បច្ចុប្បន្ន។ កម្មវិធី Camera+ កំណែ22 ទាមទារឲ្យមាន iOS 15.0, iPadOS 15.0 និង watchOS 6.0 ឬថ្មីជាងនេះដើម្បីដំណើរការ។ លើសពីនេះ កម្មវិធីនេះមានទំហំដោនឡូត 165.9 MB នៅលើ iOS។

ម្យ៉ាងវិញទៀត អ្នកភិវឌ្ឍន៍បានរួមបញ្ចូល UltraRes ដែលជាមុខងារដែលអនុញ្ញាតឲ្យអ្នកប្រើ បង្កើនទំហំរូបថតស្ដង់ដារ 12MP ទៅកាន់ 48MP។ ទំហំ 48MP គឺជាគុណភាពបង្ហាញដើមដែលនឹងមាននៅលើ iPhone 14 Pro និង iPhone 14 Pro Max។ យោងតាម LateNiteSoft បានឲ្យដឹងថា មុខងារ UltraRes របស់វាប្រើក្បួន algorithm ម៉ាស៊ីនរៀនសូត្រ ដែលផ្ដល់ទៅកាន់រាប់លាននៃរូបថត។ ជាលទ្ធផល អ្នកអភិវឌ្ឍន៍អះអាងថា រូបថត UltraRes គួរតែមានភាពច្បាស់ដូចរូបភាព 12MP ដើម ទោះជាមានគុណភាពបង្ហាញពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត គេក៏អាចដាក់ UltraRes ទៅកាន់រូបថតដែលមានស្រាប់ក៏បានដែរ ដែលដំណើរការបានតែនៅលើ iOS និង iPadOS ថ្មីៗ។ ជាពិសេស វាអនុញ្ញាតឲ្យ iPhone 11, iPad ជំនាន់ទី9, iPad mini 6 និង iPad Pro ជំនាន់ទី3 ឬថ្មីជាងនេះ ដើម្បីប្រើ UltraRes។

កម្មវិធីនេះក៏មាន subscription ប្រចាំខែ ចាប់ផ្ដើមពីតម្លៃ US$3.99។ បន្ថែមពីនេះ អ្នកក៏អាចដាក់ subscription ប្រចាំឆ្នាំក្នុងតម្លៃ US$17.99 និងទិញដាច់ជារៀងរហូត ក្នុងតម្លៃ US$24.99។ យ៉ាងណាក៏ដោយ អ្នកអភិវឌ្ឍន៍ LateNiteSoft ក៏មិនបានបង្ខំឲ្យអ្នកប្រើធម្មតា ធ្វើការ upgrade ទៅកាន់ម៉ូឌែល subscription ដែរ។ កម្មវិធី Camera+ អាចទាញយកបានឥឡូវនេះ នៅលើ iOS, iPadOS និង watchOS៕

កម្មវិធី Camera+ 

ប្រភព: Notebookcheck

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]