បរទេស៖ ថ្មីៗនេះ Apple ទទួលបានប៉ាតង់ ដែលមានក្ដារចុច MacBook touchscreen ដែលអាចនឹងប្រើ haptic signals ដើម្បីលើកផ្នែកខ្លះនៃអេក្រង់ទៅប្រែទៅជាក្ដារចុចបែបថ្មី។ សមត្ថភាពក្នុងការសាកថ្ម iPhone ដោយមិនប្រើខ្សែ ដោយដាក់វានៅលើគែមក្បែរផ្ទៃក្ដារចុច ក៏មាននៅក្នុងប៉ាតង់នេះផងដែរ។ ឯកសារនេះមានចំនួន 170ទំព័រ។

វាក៏មានលទ្ធភាពនៃក្ដារចុចធម្មតា ដែលត្រូវផ្លាស់ប្ដូរទៅជា touchscreen ហើយក៏មានឧបករណ៍ផ្សេងទៀតក៏ត្រូវរួមបញ្ចូល ដូចជាប្រដាប់បង្វិលផងដែរ (dial)។ នេះស្រដៀងទៅនឹង Surface Dial របស់ Microsoft ដែលផ្តល់នូវការគ្រប់គ្រងការបង្វិលសម្រាប់បញ្ជាជាមួយកុំព្យូទ័រ។ គំនិតគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀតនៅក្នុងប៉ាតង់ គឺអាចនឹងធ្វើឲ្យគ្រាប់ក្ដារចុចធម្មតា អាចប៉ះអូស សម្រាប់ gesture។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកសារប៉ាតង់របស់ Apple ក៏រួមបញ្ចូលរូបគំរូ ដែលបង្ហាញពីការបញ្ចូលជម្រើសនៃ touchscreen។ MacBook នាពេលអនាគតអាចមានជម្រើស ប្លង់ក្ដារចុចញែកចេញពីគ្នា និងកោងសម្រាប់ការវាយអក្សរ ដោយប៉ះកាន់តែងាយស្រួល។ គួរឲ្យកត់សម្គាល់ថា នេះគ្រាន់តែជាប៉ាតង់ប៉ុណ្ណោះ ហើយកុំព្យូទ័រយួរដៃ Apple MacBook នាពេលអនាគតអាចបន្តបំពាក់ក្ដារចុចនិង trackpad បែបធម្មតាដដែល។ វាជាការរីករាយ ក្នុងការក្រឡេកមើលគំនិតរបស់ Apple ទាំងនេះ៕

ប្រភព: Digital Trends

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]