បរទេស៖ ក្នុងរយៈពេលតិចជាង3ខែទៀតប៉ុណ្ណោះ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងធ្វើការបង្ហាញស៊េរី iPhone 14 ថ្មី។ ជាមួយនឹងបួនម៉ូឌែលផ្សេងៗគ្នា គេបាននឹងកំពុងឮពាក្យចចាមអារ៉ាមអំពីមុខងារនិងលក្ខណៈសម្បត្តិពិសេសមួយចំនួន ដែលគេអាចនឹងមើលឃើញនៅលើទូរសព្ទនាពេលខាងមុខទាំងនេះ។ ឥឡូវ ការបង្ហោះមួយនៅលើបណ្ដាញសង្គមចិន Baidu អាចនឹងបង្ហាញពីទំហំថ្មសម្រាប់ស៊េរី iPhone 14 នីមួយៗ។

ដូចដែលបានចែករំលែកដោយអ្នកប្រើប្រាស់ Twitter គណនី ShrimpApplePro ដែលតែងតែស្វែងរកពាក្យចចាមអារ៉ាមនៅលើបណ្ដាញសង្គមចិន អំពីការចេញផ្សាយថ្មីទាក់ទងនឹងផលិតផលរបស់ Apple ពួកគេបានបង្ហាញពីការបង្ហោះមួយ ដែលអាចបញ្ជាក់ពីទំហំថ្មរបស់ iPhone ធម្មតា និង Pro ថ្មី។ យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមចិន Baidu បានឲ្យដឹងថា ទូរសព្ទ iPhone 14 ធម្មតាអាចមានថាមពលថ្ម 3,279 mAh បើធៀបនឹង iPhone 13 គឺ 3,227 mAh។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

14 Pro អាចប្រើថ្ម 3,200 mAh បើ​ធៀប​នឹង iPhone 13 Pro គឺ 3,095 mAh។ ម្យ៉ាងវិញទៀត 14 Pro Max នឹងមានថ្មតូចជាមុនបន្តិច ដែលមានថាមពល 4,323 mAh បើធៀបនឹង 13 Pro Max ដែលមានថាមពល 4,352 mAh។ ម៉ូឌែលតែមួយគត់ដែលមិនអាចធ្វើការប្រៀបធៀបបាន គឺ iPhone 14 Plus/Max ដែលមានពាក្យចចាមអារ៉ាមថា នឹងមានថាមពលថ្ម 4,325 mAh ធំជាងគេនៅក្នុងជំនាន់នេះ។

ក្រៅពីទំហំថ្ម អ្នកវិភាគ លោក Ming-Chi Kuo បាននិយាយថា iPhone 14 នឹងទទួលបានការធ្វើឲ្យប្រសើរឡើងនូវកាមេរ៉ាខាងមុខដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ជាមួយនឹង autofocus, ឡេនប្រាំមួយផ្នែក, និង f/1.9 aperture ធំជាងមុន។ លើសពីនេះទៀត iPhone 14 Pro និង Pro Max ទំនងជាទទួលបានការរចនាថ្មី ជាមួយនឹងរន្ធទម្លុះអេក្រង់រាងមូលនិងទ្រវែង, បន្ទះឈីប A16 ថ្មី, និងសេនស័រគោលប្រសើរជាងមុន៕

ព័ត៌មានចែករំលែកដោយប្រភព Twitter 

ប្រភព: 9to5Mac

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]