បរទេស៖ កាលពីដើមឆ្នាំ ក្រុមហ៊ុន HMD Global បានប្រកាសថា ខ្លួននឹងលែងផលិតស្មាតហ្វូន Nokia កំពូលទៀតហើយ ដោយប្រេន Nokia នឹងត្រូវផ្ដោតលើអ្វីដែលខុសពីគេ។ តាមការបញ្ជាក់ ស្មាតហ្វូន Nokia បន្ទាប់របស់ក្រុមហ៊ុន HMD Global នឹងជា X21 PureView ឬក៏ X21 5G។ ដោយទំនងជាអ្នកស្នងតំណែងរបស់ Nokia X20 នោះទូរសព្ទ Nokia X21 មានការរចនាដ៏សាមញ្ញជាងម៉ូឌែលមុនរបស់វា ដោយមិនមានការបញ្ជាក់ពីផ្នែកកាមេរ៉ាឲ្យបានល្អិតល្អន់ទេ។

ល្បីថា ក្រុមហ៊ុន HMD Global បានរួមបញ្ចូលកាមេរ៉ាគោលទំហំ 64MP, ឡេនទូលាយទំហំ 13MP និងសេនស័កាមេរ៉ា ToF។ ខណៈពេលដែលព័ត៌មានលម្អិតអំពីកាមេរ៉ាខាងមុខរបស់ X21 PureView មិនត្រូវបានគេដឹងនៅដំណាក់កាលនេះ ឧបករណ៍នេះមានពាក្យចចាមអារ៉ាមថា នឹងពឹងផ្អែកលើបន្ទះ OLED ទំហំ6.7អ៊ីញ ដែលដំណើរការនៅ 120 Hz។ គេគិតថា អេក្រង់ធំបែបហ្នឹងនឹងផ្ដល់នូវគុណភាពបង្ហាញ 1080p ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្នែកផ្សេងទៀតគឺថា X21 5G ត្រូវបានគេលើកឡើងថា នឹងមានថាមពលថ្ម 5,000 mAh និងបន្ទះឈីប Snapdragon 695 5G។ ទោះជាយ៉ាងណាក៏ដោយ ប្រភព @nlopt70 ជឿជាក់ថា ក្រុមហ៊ុន HMD Global អាចនឹងប្រើឈីប Snapdragon 480 Plus ជំនួសវិញ ដោយបន្ទះឈីប 5G ផ្សេងទៀត មានល្បឿនយឺតជាង Snapdragon 695 5G ប្រហែលមួយភាគបី។

លើសពីនេះ Nokia X21 PureView ត្រូវបានគេរំពឹងថានឹងអាចរកបាន ជាមួយនឹងជម្រើសមេម៉ូរីចំនួនពីរ ដោយចាប់ផ្ដើមពីរ៉េម 6GB និងទំហំផ្ទុក 128GB។ តាមការរាយការណ៍ រ៉េម 8GB និងអង្គផ្ទុកទិន្នន័យ 256GB នឹងមានវត្តមានដែរ ប៉ុន្តែគេមិនច្បាស់ ថាតើពេលណាក្រុមហ៊ុន HMD Global នឹងប្រកាសបង្ហាញឧបរណ៍នេះទេ ឬថាតើជាម្រើសមេម៉ូរីនីមួយៗនឹងមានតម្លៃប៉ុន្មានដែរ៕

ប្រភពរូបភាពពី @nlopt70

ប្រភព: Notebookcheck

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]