កម្សាន្ត ÷ កាលពីថ្ងៃទី ២១ ខែមិថុនា មានពាក្យចចាមអារ៉ាមទាក់ទងនឹងស្នេហារវាង Rosé របស់ BLACKPINK និង J-Hope របស់ BTS ដែលពាក្យចចាមអារ៉ាមបានកើតឡើងនៅលើ ការបង្ហោះរបស់ Nate Pann ដែលបានផ្ទុះឡើង។ 

Rosé និង J-Hope
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាបញ្ជាក់ថា ចុងភៅជនជាតិបារាំងដើមកំណើតកូរ៉េខាងត្បូង Pierre Sang បានបង្ហោះរូបថត នៅលើបណ្តាញសង្គមរបស់លោក ដែលនៅក្នុងរូបថតនោះ គេឃើញមេចុងភៅជាមួយសមាជិក BTS និងសមាជិក BLACKPINK លើសពីនេះ អ្នកបង្ហោះរូប Nate Pann បានចង្អុលបង្ហាញថា ទាំង J-Hope និង Rosé ត្រូវបានគេឃើញលាបពណ៌ក្រចកដូចគ្នា កាន់តែធ្វើឲ្យពាក្យចចាមអារ៉ាមកាន់តែកើនឡើង។ 

Jhope ជាមួយចុងភៅ
Rosé ជាមួយចុងភៅ

ចំណែកផ្ទាំងរូបភាពដើម បានពន្យល់ថា J-Hope និង Rosé មានពណ៌ក្រចកដូចគ្នា ចាប់ពីថ្ងៃនេះរហូតដល់ខែមិថុនា ដូច្នេះហើយ ទើបមានការសន្និដ្ឋានថា តារាទាំងពីរដួងនេះ កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា យ៉ាងណាមិញ នៅពេលដែលលេចលឺពាក្យចចាមអារ៉ាមនេះភ្លាម អ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណែតបានប្រមូលផ្តុំគ្នាយ៉ាងលឿន នៅក្នុងសហគមន៍អនឡាញដ៏ពេញនិយម នេះ ដើម្បីបិទពាក្យចចាមអារ៉ាមដែលនិយាយថា វាគួរឱ្យអស់សំណើចណាស់។ 

Rosé 
Jhope 

ក្នុងនោះ អ្នក​និយម​លេង​អ៊ីនធើណែតទាំង​នេះ​ បាន​ពន្យល់​ថា មាន​តារា​ជា​ច្រើន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ និងបានរៀបចំ​ដោយ​ចុងភៅ​ជនជាតិ​បារាំងរូបនេះ ហើយ​ការ​លាប​ក្រចក​ គឺ​គ្រាន់​តែ​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ៕

តារាផ្សេងទៀតដែលបានថតរូបជាមួយ នឹងចុងភៅរូបនេះ

ប្រភព: Allkpop 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]