បរទេស៖ ពិភពលោកនៅមិនទាន់បានឃើញស្មាតហ្វូនមានកាមេរ៉ាទំហំ 200MP ដំបូងនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ គេមានសេនស័ររូបភាព 200MP មួយផ្សេងទៀតហើយ។ សេនស័រ ISOCELL HP3 មានទម្រង់អុបទិក 1/1.4” ហើយផ្អែកលើភិចសែលដែលនៅ 0.56 microns (μm) គឺតូចជាង12% សម្រាប់ជំនាន់មុនរបស់វា។

ភិចសែលតូចបំផុតទាំងនេះបានប្រើប្រាស់បច្ចេកវិទ្យា Tetra2 pixel ចុងក្រោយបង្អស់របស់ Samsung ដែលក្នុងនោះពួកវាអាចត្រូវដាក់រួមគ្នាតែមួយក្នុងការ៉េផ្សេងៗរហូតដល់16 សម្រាប់រូបភាពនៃកម្រិតច្បាស់ 12.5MP ដែលធ្វើឲ្យប្រសើរឡើងនូវការដំណើរការនៅក្នុងពន្លឺទាប។ ISOCELL HP3 ក៏ភ្ជាប់មកជាមួយ Super QPD ដែលមានន័យថារាល់ភិចសែលនីមួយៗគាំទ្រ auto-focus ទោះបីជា4ក្នុងចំណោមពួកវាអាចបញ្ចូលគ្នា ដើម្បីបង្កើតម៉ូឌុលចាប់ដំណាក់កាល នៅក្នុងការបញ្ឈរនិងផ្ដេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Samsung អះអាងថា ការអភិវឌ្ឍន៍នេះនឹងនាំឲ្យមានការផ្ដោតជាមួយនឹងការបង្កើនល្បឿន និងភាពត្រឹមត្រូវ។ សេនស័រ 200MP ចុងក្រោយបង្អស់របស់ពិភពលោកយើងនេះ មានកំណែចុងក្រោយនៃ Samsung Smart-ISO Pro ដែលផ្ដល់នូវសមត្ថភាពក្នុងការជ្រើសរើស ISO កម្រិតទាប មធ្យម និងខ្ពស់។ នេះត្រូវបានគេចាត់ទុកថា ដើម្បីផ្ដល់នូវការកើនឡើង dynamic range ហើយអាចឲ្យសេនស័រ HP3 គាំទ្រពណ៌ 4ទ្រីលាន នៅជម្រៅពណ៌ 14-bit ចំណែកឯសេនស័រ HP1 វិញមានពណ៌ 68ប៊ីលាន (ឬ 12-bit)។

នៅក្នុងលក្ខខណ្ឌទូទៅជាងនេះ សេនស័រ ISOCELL HP3 ត្រូវបានគេវាយតម្លៃសម្រាប់ការថត 8K នៅក្នុង 30 fps ឬ 4K នៅរហូតដល់ 120fps។ ក្រុមហ៊ុន Samsung អះអាងថា ខ្លូនអាចនាំយក «ការថតវីដេអូដូចភាពយន្ត» ទៅកាន់ទូរសព្ទជំនាន់ក្រោយ ដែលនឹងធ្វើឲ្យកក្រើកជាមួយសេនស័រថ្មីមួយនេះ៕

សេនស័រ ISOCELL HP3

ប្រភព: Notebookcheck

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]