បរទេស៖ ក្រុមហ៊ុន Volkswagen បានឆ្លើយតបនឹងពាក្យចចាមអារ៉ាម ដែលថាស៊េរីរថយន្តអគ្គិសនី ID. គឺជិតឈានដល់កម្រិតកំពូលពិសេស។ ក្រុមហ៊ុននេះបានទទួលស្គាល់ថា រថយន្ត AERO គឺពិតជាមាន ទោះបីជាវាគ្រាន់តែជាគំនិតមួយនាពេលបច្ចុប្បន្នក៏ដោយ។

រូបភាព renders របស់រថយន្តនេះត្រូវបានបញ្ចេញជាផ្លូវការ។ ក្រុមហ៊ុននេះបានពិពណ៌នាអំពីរថយន្ត AERO ថាជា «រថយន្តលីម៉ូស៊ីន»។ ក្រុមហ៊ុន Volkswagen បង្ហាញថា ខ្លួនមានគម្រោងបង្កើត aerodynamic ផ្នែកខាងមុខនិងខាងក្រោយ សម្រាប់ AERO ដែលអាចតភ្ជាប់គ្រោងកោងតែមួយ។ ទាំងនេះអាចនឹងធ្វើឲ្យមានការចាប់អារម្មណ៍ទៅលើរថយន្តពិតប្រាកដទៅកាន់អ្នកទិញ ដែលចូលចិត្តរថយន្តអគ្គិសនី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តនេះបង្ហាញថា យានជំនិះនេះបង្កើតសម្រាប់គោលដៅ ផ្នែកអ្នកមានថ្នាក់កណ្ដាលទៅខ្ពស់ នៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Volkswagen អាចនឹងបង្ហាញលក្ខណៈសម្បត្តិបន្ថែមនៃរថយន្ត ID. AERO កំឡុងពេលការប្រកាសគំនិតគំរូឌីជីថលផ្លូវការ ឥឡូវនេះដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី27 ខែមិថុនា ឆ្នាំ2022៕

ប្រភព: Notebookcheck

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]