ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ​ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចឆ៍ ធី ភី (HTPs) នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

ក្នុងនោះដែរ ក្រសួង​អប់រំ ​​បាន​ធ្វើ​ការណែនាំ ដល់​អង្គភាព​ចំណុះ​ក្រសួង មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី ខេត្ត ការិយាល័យ​អប់រំ យុវជន និង​កីឡា នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន គ្រប់​កម្រិត ដូចខាងក្រោម​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- សូម​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ ឱ្យបាន​ទូលំទូលាយ តាម​គ្រប់​រូបភាព អំពី​ផលប៉ះពាល់ នៃ​ការប្រើប្រាស់​បារី​អេឡិចត្រូនិក (E-Cigarette/Vape) និង​ផលិតផល អេ​ច​ឆ៍ ធី ភី (HTPs-Hosted Tobacco Products) ដល់​បុគ្គលិក​អប់រំ និង​អ្នកសិក្សា​។​

២. សូម​ហាមឃាត់​ការប្រើប្រាស់ ការចែក​ចាយ ការជួញដូរ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម គ្រប់​រូបភាព អំពី​បារី​អេឡិចត្រូនិក (E-Cigarette/Vape) និង​ផលិតផល អេ​ច​ឆ៍ ធី ភី (HTPS Heated Tobacco Products) ខាងក្នុង និង​ជុំវិញ​បរិវេណ គ្រឹះស្ថានសិក្សា​។​

៣- សូម​សហការ​ជាមួយ​មាតាបិតា អ្នកអាណាព្យាបាល បុគ្គលិក​អប់រំ និង​អ្នកសិក្សា ក្នុង​ការកំណត់​មុខសញ្ញា ទីតាំង​ចែកចាយ និង​ជួញដូរ​បារី​អេឡិចត្រូនិក (E-Cigarette Vape) និង​ផលិតផល អេ​ច​ឆ៍ ធី ភី (HTPS Heated Tobacco Products) ដើម្បី​រាយការណ៍​ជូន អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ជា​ធរមាន​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]