បរទេស៖​ រដ្ឋាភិបាល​ថៃ ​ប្រកាស​លុប​ចោល​វិធានការ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ និង​ចូល​ជា​ធរមាន​ភ្លាម​ៗ ខណៈ​ដែល​ស្ថានភាព​កូ​វី​ដ ១៩​នៅ​ក្នុង​ប្រទេស​​ធូរស្រាល​ឡើងវិញ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ចុះហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី Prayuth Chan-ocha​។

«​ការ​ពាក់​ម៉ាស់​អនាម័យ ឬ​ម៉ាស់​ក្រណាត់​ត្រូវធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត​»។ នេះ​ជា​ការ​បញ្ជាក់​របស់​សេចក្តី​ប្រកាស​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​កាសែត Royal Gazette កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២៣ ម្សិលមិញ​នេះ​។ ប្រភព​ពី​ក្រសួងសុខាភិបាល​សាធារណៈ​និយាយ​ថា ការ​លើកលែង​ពាក់​ម៉ាស់​នេះ​ត្រូវ​អនុវត្តន៍​ទាំង​ក្នុង និង​ខាងក្រៅ​ផ្ទះ​។ ​ទោះជាយ៉ាងណាក្តី ​ក្រសួង​នៅ​តែ​បន្ត​ណែនាំ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​នៅ​កន្លែង ឬ​ទីតាំង​ណា​មាន​មនុស្ស​ច្រើន​កកកុញ ដែល​មិន​អាច​រក្សា​គ​ន្លា​ត​សង្គម ឬ​មាន​ខ្យល​ចេញចូល​ល្អ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រកន្លងទៅនេះ នាយកដ្ឋានគ្រប់គ្រងជំងឺ បានរាយការណ៍ពីការឆ្លងថ្មី​កូវីដ១៩ ចំនួន ២,៣១៣នាក់ និងមានអ្នកស្លាប់ចំនួន ១៦នាក់។ គិតមកទល់នេះ ប្រទេសថៃមានអ្នកស្លា.ប់ចំនួន ៨,៨៦១នាក់​ ដោយសារចំនួនកូវីដ១៩៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]