បរទេស៖ ខ្សែប្រយុទ្ធសញ្ជាតវេលស៍ កីឡាករ Gareth Bale នឹងចូលរួមជាមួយ Los Angeles FC នៃលីគកំពូលសហរដ្ឋអាមេរិក សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី។

  កីឡាករ Gareth Bale
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Bale ដែលបច្ចុប្បន្នមានវ័យ៣២ឆ្នាំ កាលពីរដូវកាលមុនជាកីឡាកររបស់ Real Madrid ប៉ុន្តែ ដោយសារតែកិច្ចសន្យារបស់គេជាមួយក្លិបបានអស់សុពលភាព ហើយ កិច្ចចរចាលើការបន្តកុងត្រាថ្មីពុំបានធ្វើឡើង ដូច្នេះរូបគេក៏បានចែកផ្លូវគ្នាជាមួយក្លិប ក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនផងដែរ។

បើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានទម្លាយឲ្យដឹងថា Bale ទទួលបានសំណើច្រើនមែនទែនពីក្រុមធំៗនៅបណ្តាទ្វីបអឺរ៉ុប ប៉ុន្តែ រូបគេចង់សាកល្បងរសជាតិបាល់ទាត់នៅសហរដ្ឋអាមេរិកវិញម្តង ដោយ កីឡាករសញ្ជាតិវេលស៍ខាងលើ នឹងទទួលបានកិច្ចសន្យាមួយឆ្នាំ ជាមួយនឹងលក្ខខណ្ឌបន្តមួយឆ្នាំទៀត៕

  កីឡាករ Gareth Bale

ប្រភព៖: Fabrizio Romano

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]