អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Cristiano Ronaldo នឹងមិនចាកចេញពីកីឡដ្ឋាន Old Trafford ឡើយសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។

  កីឡាករ Cristiano Ronaldo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រោយការប្រកាសអំពីការតែងតាំងលោក Ten Hag ជា អ្នកចាត់ការក្រុមរបស់ Man Utd ចាប់ពីរដូវកាលក្រោយទៅ Ronaldo ក៏ត្រូវបានគេលើកជាប្រធានបទ ដោយអ្នកខ្លះយល់ឃើញថា រូបគេនឹងមិនអាចស្ថិតនៅក្នុងផែនការរបស់អ្នកចាត់ថ្មីបានឡើយ ដោយសារ លោកទាមទារកីឡាកររូបណាដែលធ្វើការខ្លាំងលើទីលាន ដូចជាការដេញដាក់សម្ពាធលើក្រុមគូប្រកួតជាដើម។

យ៉ាងណាក៏ដោយ បើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Ronaldo នឹងបន្តលេងនៅ Man Utd សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី ហើយ ក្លិបក៏នឹងមិនបើកកិច្ចពិភាក្សាណាមួយក្នុងការដាក់រូបគេនោះទេ៕

  កីឡាករ Cristiano Ronaldo

ប្រភព៖: Fabrizio Romano

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]