បរទេស៖ តម្លៃប៉ាន់ស្មានមួយចំនួនសម្រាប់ Apple iPad Pro នាពេលខាងមុខត្រូវបានចែករំលែកដោយអ្នកលេចធ្លាយ LeaksApplePro។ អ្នកបែកធ្លាយនេះបានទាយថា វាអាចមានឧបករណ៍ចំនួនបី នៅក្នុង iPad Pro ដែលប្រើបន្ទះឈីប M2 ដែលយ៉ាងហោចណាស់ មួយក្នុងចំណោមពួកវានឹងមិនបង្ហាញខ្លួន មុនពេលឆ្នាំ2023។ ដោយមានពាក្យចចាមអារ៉ាមជាច្រើន ដែលបានលើកឡើងថា Apple អាចនឹងបង្ហាញថេប្លេត M2 iPad Pro ជំនាន់ទី6 ចំនួនពីរបី នៅក្នុងព្រឹត្តិការណ៍ក្នុងរដូវស្លឹកឈើជ្រុះនេះ ​ វាអាចជាប្រភេទទំហំ14.1អ៊ីញ ដែលគេអះអាងថា នឹងមកដល់នាពេលក្រោយ។

ឧបករណ៍ Apple iPad Pro ឆ្នាំ2022 ត្រូវបានគេរំពឹងថា នឹងមានអេក្រង់11អ៊ីញ និង12.9អ៊ីញ ហើយជាការពិតណាស់ នឹងមានបំពាក់នូវប្រព័ន្ធឈីប Apple M2 ថ្មី។ iPad Pro អេក្រង់11អ៊ីញទំនងជាមានតម្លៃចាប់ពីUS$799 ហើយផ្ដល់ជូនសេវា 5G និងទំហំផ្ទុកទិន្នន័យ 128GB ប៉ុន្តែនឹងមិនប្រើបន្ទះ mini-LED នោះទេ។ បច្ចេកវិទ្យាចុងក្រោយនោះ នឹងត្រូវបានបម្រុងទុកសម្រាប់ M2 iPad Pro ទំហំ12.9អ៊ីញ ដែលនឹងគាំទ្រការភ្ជាប់សេវា 5G និងទំហំផ្ទុកមូលដ្ឋាន 128GB សម្រាប់តម្លៃចាប់ពី US$1,099។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពដដែលនេះបានទាយទៀតថា iPad Pro ទំហំ14.1អ៊ីញ អាចនឹងមានតម្លៃUS$1,400 ហើយវាអាចមានទំហំផ្ទុកមូលដ្ឋាន 256GB។ ទោះជាយ៉ាងណាក៏ដោយ អ្នកលេចធ្លាយនេះអះអាងថា ថេប្លេតដ៏ធំនេះនឹងប្រើបន្ទះ mini-LED និងគាំទ្រ ProMotion។ សម្រាប់ iPad mini ជំនាន់ក្រោយ វាមិនត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនមុនឆ្នាំ2023នោះទេ។ ទោះយ៉ាងណាក៏ដោយ ជាក់ស្ដែងវានឹងមកជាមួយអេក្រង់ 120Hz refresh rate ដែលឡើងពីសមត្ថភាព 60Hz បច្ចុប្បន្ន៕

ប្រភព: Notebookcheck

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]