កម្ពុជា៖ កាលពីល្ងាចមិញនេះ ឃីម បូរ៉ា កូនសិស្សរបស់លោកគ្រូហេង ប៊ុនឃីម ពិតជាធ្វើបានល្អមែនទែន ដោយអាចយកឈ្នះទៅលើកីឡាករលំដាប់ A របស់វៀតណាម Nguyen Tran រហស្សនាម (ប៊ូខាវវៀតណាម) នៅក្នុងកម្មវិធីប្រដាល់គុនខ្មែរ ដែលរៀបចំនៅខេត្តស្វាយរៀងដោយទូរទស្សន៍ Town។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តាមរយៈសកម្មភាពនៃការប្រកួត យើងឃើញថា បូរ៉ា ព្យាយាមដេញសង្គ្របទៅលើ Nguyen Tran និងមានឱកាសចេញក្បាច់ច្រើន, ខណៈនៅទឹកទី ២ បូរ៉ា បានលួចឆ្មក់មួយកែងស្តាំធ្វើឱ្យកីឡាករវៀតណាមរាប់ជាលើកទី ១។ លុះបញ្ចប់ ៣ ទឹកពេញ បូរ៉ា បានទទួលជ័យជម្នះដោយពិន្ទុទៅលើ ប៊ូខាវវៀតណាម៕

រូបភាព

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]