បរទេស៖ ក្រុមហ៊ុន Samsung កំពុងត្រៀមខ្លួន ដើម្បីបញ្ចេញម៉ូនីទ័រ Odyssey Ark អេក្រង់កោងទំហំ55អ៊ីញរបស់ខ្លួន នៅក្នុងខែសីហា នេះបើយោងតាមរបាយការណ៍ពីគេហទំព័រកូរ៉េ ETNews។ ម៉ូនីទ័រនេះដែលត្រូវបានប្រកាសនៅក្នុងខែមករា នៅក្នុងព្រឹត្តិការណ៍ CES ត្រូវបានគេរាយការណ៍ថា បានឆ្លងកាត់កម្មវិធីបញ្ជាក់មួយចំនួន ដែលត្រូវធ្វើមុនពេលវាអាចដាក់លក់បាន។

ព័ត៌មានលម្អិតអំពីម៉ូនីទ័រនេះនៅមានតិចតួចនៅឡើយ។ ក្រុមហ៊ុនបាននិយាយថា វាមានបន្ទះខ្នាតរូបភាព 16:9 កម្រិត 4K ហើយថាជើងបញ្ឈរអាចគាំទ្រការបង្វិលផ្អៀងបាន។ វាក៏ត្រូវបានប្រកាសថា នឹងបញ្ចេញនៅក្នុងឆមាសទីពីរនៃឆ្នាំ2022 (ដែលឱកាសក្នុងខែសីហាអាចនឹងកើតមាន)។ ប៉ុន្តែនិយាយដោយស្មោះទៅ នៅពេលអ្នកកំពុងប្រើប្រាស់ម៉ូនីទ័រនេះ មនុស្សនានានឹងចាប់អារម្មណ៍ទៅលើរូបរាងរបស់វា ទោះបីជាអ្នកមិនបានប្រាប់ពីតម្លៃឬល្បឿន refresh rate របស់វាក៏ដោយ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព: The Verge

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]