អង់គ្លេស៖ ប្រធានក្លិបថ្មីរបស់ Chelsea លោក Todd Boehly ត្រូវបានគេរាយការណ៍ថា កំពុងតែណាត់ជួបជាមួយនឹងលោក Jorge Mendes ដែលជាភ្នាក់ងាររបស់ Cristiano Ronaldo ជុំវិញលទ្ធភាពនាំយកកីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើមកកាន់កីឡដ្ឋាន Stamford Bridge។

កីឡាករ Cristiano Ronaldo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រោយមិនមានកៅអីលេងក្នុងពានរង្វាន់ Champions League គឺ Ronaldo តែងតែមានពាក្យចចាមអារ៉ាមក្នុងការចាកចេញពី Man Utd ខណៈ ក្លិបដែលសារព័ត៍មានតែងតែចុះផ្សាយគេអាចចូលរួមនោះ គឺ មាន Real Madrid, Bayern Munich និង Paris Saint Germain ជាដើម។

បើយោងទៅតាមការចុះផ្សាយរបស់អ្នកកាសែតកីឡាលោក David Ornstein បានលើកឡើងថា Ronaldo ពេញចិត្តក្នុងការបន្តលេងនៅ Man Utd ប៉ុន្តែ Man Utd ហាក់មិនមានភាពច្បាស់លាស់ជាមួយគេ ខណៈ លោក Todd កំពុងតែព្យាយាមទាក់ទងភ្នាក់ងារ Ronaldo ដើម្បីបង្កើនលទ្ធភាពនៃការផ្ទេរនេះកើតឡើងបាន៕

ប្រភព៖: sportskeeda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]