បរទេស៖ Manchester United អាចនាំយក Neymar Jr. មកកាន់ទឹកដី Old Trafford នៅរដូវក្តៅនេះ ប្រសិនបើ Cristiano Ronaldo ចាកចេញ។

Neymar
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបី Ronaldo ជាកម្លាំងដ៏សំខាន់របស់ Man UTD នៅរដូវកាលមុន បន្ទាប់ពីរូបគេក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេប្រចាំក្រុមក៏ដោយ ក៏នៅរដូវកាលនេះអនាគតរបស់គេហាក់មិនទាន់ច្បាស់លាស់ដែរ ដោយខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំមានការព្រួយបារម្ភជុំវិញទម្រង់លេងរបស់ក្រុមនឹងមិនអាចល្អប្រសើរដូចរដូវកាលមុន ព្រោះគិតមកដល់ពេលនេះ ក្លិបនៅតែមិនទាន់យកបានកីឡាករថ្មីសូម្បីម្នាក់។

Cristiano Ronaldo

ទាក់ទងនឹងហេតុផលខាងលើ កាសែត RMC Sport បានអះអាងថា Ronaldo អាចនឹងពិចារណាចាកចេញពីទឹកដី Old Trafford ដើម្បីស្វែងរកក្លិបថ្មីដែលល្អប្រសើរជាងនេះ, ខណៈក្នុងឱកាសនេះ Man UTD គឺជាក្រុមដែលមានលទ្ធភាពខ្ពស់ជាងគេមួយ ក្នុងការនាំយក Neymar ពី Paris Saint-Germain បាន។

Neymar

គួរ​​បញ្ជាក់​​ផងដែរថា ក្រៅពី Man United គឺ Chelsea ក៏​​ចាប់​អារម្មណ៍​​​ចង់បាន Neymar ផងដែរ៕

ប្រភព៖: Metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]