បរទេស៖ ក្លិប Sporting Lisbon ត្រូវបានរាយការណ៍ថា​ កំពុងដាក់សំណើកោះហៅ កីឡាករឆ្នើម Cristiano Ronaldo ទៅចូលរួមក្រុមវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Ronaldo បានមកចូលរួមជាមួយថ្នាលយុវជនរបស់ Sporting តាំងពីអាយុ ១២ឆ្នាំមកម្ល៉េះ ហើយជាមួយនឹងសមត្ថភាពដ៏អស្ចារ្យខុសប្លែករបស់គេ ធ្វើឲ្យ Man Utd បានសម្លឹងឃើញ កាលពីកំឡុងឆ្នាំ ២០០៣។ Ronaldo បានមកចូលរួមជាមួយ Man Utd កាលពីខែកក្កដា ឆ្នាំ ២០០៣​ ហើយរូបគេក៏បន្តមានឈ្មោះបោះសម្លេង ហើយក៏ជានិមិត្តរូបម្នាក់ ដល់ ដល់កីឡាករផ្សេងៗក្នុងពិភពបាល់ទាត់ដល់សព្វថ្ងៃ។

បើយោងទៅតាមសារកាសែត The Sun បានចុះផ្សាយថា ក្លិប Sporting កំពុងតែធ្វើការរក្សា ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយ Ronaldo ដើម្បីលួងលោមគេ​ ឲ្យមកទ្រនំចាស់វិញ នៅក្នុងទីផ្សារដោះដូរកីឡាករដោយសារក្លិបគិតថា Ronaldo ចង់ឈ្នះពានរង្វាន់​​​ ហើយនាពេលនេះ Sporting ក៏ជាក្លិបដ៏​​​ខ្លាំងមួយនៅប្រទេសព័រទុយ​​​កាល់​​​ផងដែរ ៕

ប្រភព៖: sportsmole

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]