ស្នេហា៖ ស្នេហាមិនមែនជារឿងដែលងាយស្រួលយល់ប៉ុន្មាននោះទេ វាអាចផ្តល់ក្តីសុខឱ្យអ្នកគ្រប់គ្នាក៏ពិតមែន តែវាក៏អាចផ្តល់នូវក្តីទុក្ខឱ្យអ្នកគ្រប់គ្នាក្នុងពេលតែមួយបានដែរ ប្រសិនបើអ្នកមិនចេះ ឬមិនដឹងពីរបៀបនៃការស្រលាញ់អ្នកណាម្នាក់ ឱ្យបានត្រឹមត្រូវ។

ដូច្នេះហើយ មិនថាពេលនេះស្នេហារបស់អ្នកស៊ីជម្រៅខ្លាំងប៉ុណ្ណានោះទេ មនុស្សស្រីគ្រប់រូបគួរតែរៀនពីវិធីស្រលាញ់ទាំងអស់នេះឱ្យចេះ ព្រោះនៅពេលដែលមនុស្សស្រីដឹងពីវិធីស្រលាញ់ឱ្យបានត្រឹមត្រូវហើយ គឺមនុស្សស្រីនឹងមិនងាយទទួលរងនូវការឈឺចាប់ពីស្នេហាមួយនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនថាស្នេហាស៊ីជម្រៅប៉ុណ្ណា មនុស្សស្រីគួររៀនពីវិធីស្រលាញ់ទាំងនេះ៖

១. កុំស្រលាញ់ដល់ថ្នាក់គ្រប់គ្រងលើជីវិតគេ

រូបតំណាង

ពាក្យថាស្រលាញ់មួយម៉ាត់ វាមិនមែនមានន័យថាអ្នកត្រូវគ្រប់គ្រងលើជីវិតរបស់គេនោះទេ ខ្លួនអ្នកក៏ដូចគ្នា គឺមិនចង់ឱ្យអ្នកណាម្នាក់មកគ្រប់គ្រងលើជីវិតខ្លួនឯងនោះទេ ព្រោះការមានស្នេហា មិនមែនជាការអនុញ្ញាត្តឱ្យអ្នកណាម្នាក់ មកគ្រប់គ្រងលើជីវិតរបស់ខ្លួននោះទេ។ ដូច្នេះហើយស្រីៗគួរតែយល់ បើមិនចង់ខូចចិត្ត កុំស្រលាញ់គេដល់ថ្នាក់ចង់គ្រប់គ្រងលើជីវិតគេឱ្យសោះ រៀនផ្តល់សេរីភាពឱ្យគេខ្លះ ទើបស្នេហាអ្នកគង់វង្ស។

២. កុំស្រលាញ់ដល់ថ្នាក់លះបង់គ្រប់យ៉ាង

រូបតំណាង

បើទោះបីជាការស្រលាញ់គឺជាការលះបង់ក៏ពិតមែន ប៉ុន្តែវាមិនមែនជាការលះបង់គ្រប់យ៉ាង ដោយមិនគិតថាវាខុសឬត្រូវនោះទេ។ អញ្ចឹងហើយ មនុស្សស្រីគ្រប់រូប ត្រូវរៀនពីវិធីស្រលាញ់ ដើម្បីឱ្យមានការលះបង់ត្រូវ ហើយកុំស្រលាញ់ដល់ថ្នាក់លះបង់គ្រប់យ៉ាងឱ្យសោះ ព្រោះចុងក្រោយ អ្នកដែលខកចិត្ត និងឈឺចាប់ខ្លាំងគឺជាអ្នកខ្លួនឯង។

៣. កុំស្រលាញ់ដោយប្រើតែបេះដូង

រូបតំណាង

សេចក្តីស្រលាញ់ដែលត្រឹមត្រូវ គឺជាសេចក្តីស្រលាញ់ដែលមិនប្រើតែបេះដូងតែមួយមុខ តែត្រូវប្រើខួរក្បាលផងដែរ ទើបមិនធ្វើឱ្យអ្នកជ្រើសរើសស្រលាញ់មនុស្សខុស។ ហេតុនេះហើយ មនុស្សស្រីស្រលាញ់យ៉ាងណាក៏ដោយ ក៏មិនត្រូវភ្លេចប្រើខួរក្បាលដើម្បីពិចារណាក្នុងការស្រលាញ់ផងដែរ ទើបវាមិនធ្វើឱ្យអ្នកស្តាយក្រោយទៅថ្ងៃមុខ។

៤. ស្រលាញ់ត្រូវជឿលើទង្វើច្រើនជាងសម្តី

រូបតំណាង

មិនថាអ្នកស្រលាញ់គេងប់ងល់ខ្លាំងប៉ុណ្ណាទេ តែអ្នកត្រូវដឹងពីវិធីស្រលាញ់មនុស្សប្រុសឱ្យបានត្រឹមត្រូវ ហើយបើមិនចង់ឱ្យខ្លួនឯងត្រូវខកចិត្ត អ្នកត្រូវមើលពីទង្វើរបស់គេ ជាជាងស្តាប់សម្តីផ្អែមល្ហែមរបស់គេ ទើបអ្នកមិនងាយរងគ្រោះដោយសារតែស្នេហា ឬត្រូវបានគេបោកប្រាស់។

៥. កុំស្រលាញ់ដល់ថ្នាក់បើអត់ពីគេ អ្នករស់មិនបាន

រូបតំណាង

អ្នកអាចស្រលាញ់អ្នកណាក៏បានដែរ តែមិនត្រូវស្រលាញ់គេដល់ថ្នាក់បើអត់ពីគេទៅ អ្នករស់នៅមិនបាននោះទេ ព្រោះនៅពេលដែលគេដឹងថាអ្នករស់ខ្វះគេមិនបាន គេនឹងបានចិត្ត ហើយធ្វើបាបចិត្តអ្នកឱ្យអ្នកកាន់តែឈឺចាប់ ហេតុនេះហើយ ស្រលាញ់យ៉ាងណាក៏ដោយ ក៏មិនគួរស្រលាញ់ដល់ថ្នាក់ធ្វើខ្លួនរស់ខ្វះគេមិនបាននោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]