បរទេស៖ ក្រុមហ៊ុន Mammotion បានបង្ហាញរ៉ូបូតកាត់ស្មៅ LUBA និង KUMAR នៅក្នុងពិពណ៌ spoga+gafa 2022។ នេះជាព្រឹត្តិការណ៍សាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ចាប់តាំងពីយុទ្ធនាការបញ្ចេញរ៉ូបូត LUBA Kickstarter។

LUBA គឺជារ៉ូបូតកាត់ស្មៅឥតខ្សែរបស់ប្រេននេះដំបូងគេ ដែលលក់រាយក្នុងតម្លៃ US$2,499។ ឧបករណ៍នេះមានកង់សម្រាប់ការធ្វើដំណើរ ដែលអាចគ្របដណ្ដប់នៅលើផ្ទៃដីរហូតដល់ 5,000 m² ចន្លោះពីការសាកថ្ម។ រ៉ាដា Ultrasonic ផ្ដល់ឲ្យរ៉ូបូតមើលឃើញទិដ្ឋភាព 220° សម្រាប់ការជៀសវាងឧបសគ្គបានត្រឹមត្រូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

KUMAR គឺជាកំណែរ៉ូបូតកាត់ស្មៅដែលផ្ដោតទៅលើការប្រើប្រាស់លក្ខណៈពាណិជ្ជកម្ម ដែលរចនាឡើងដើម្បីកាត់ស្មៅ ឬសួនច្បារ។ ឧបករណ៍នេះត្រូវបានបំពាក់ជាមួយប្រព័ន្ធកំណត់ទីតាំងផ្កាយរណប GPS-RTK ហើយអ្នកអាចកំណត់ព្រំដែននិម្មិត នៅក្នុងកម្មវិធីស្មាតហ្វូន ដែលភ្ជាប់មកជាមួយ។ រ៉ាដា ultrasonic ចំនួនបួនអាចឲ្យរ៉ូបូតចាប់បាន និងជៀសវាងពីមែកឈើ សត្វចិញ្ចឹម និងអ្នកថ្មើរជើង។

រ៉ូបូតនេះអាចកាត់បានទៅដល់ 12,000 m² ចន្លោះការសាកថ្ម ដោយសារថ្ម 24 Ah ចំនួនពីរ ហើយក្រុមហ៊ុន Mammotion អះអាងថា ឧបករណ៍នេះមានតម្លៃថោកជាងម៉ាស៊ីនកាត់ស្មៅធម្មតាដល់ទៅ7ដង។ ក្រុមហ៊ុននេះត្រូវបានគេរំពឹងថា នឹងដាក់លក់រ៉ូបូតកាត់ស្មៅទាំងពីរតាមរយៈគេហទំព័រ Amazon៕

រ៉ូបូតទាំងពីរដែលកំពុងដាក់តាំងបង្ហាញ

ប្រភព: Notebookcheck

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]