យល់ដឹង៖ នៅគ្រាដែលអ្នកសប្បាយ និងមានក្តីសុខ អ្នកនឹងមិនអាចមើលដឹងទេថាអ្នកណាដែលស្រលាញ់អ្នកពិត និងអ្នកណាដែលស្រលាញ់អ្នកគ្រាន់តែចង់បានផលប្រយោជន៍ពីអ្នក អញ្ចឹងហើយ កុំទាន់រំភើបនៅពេលដែលមានមនុស្សជាច្រើនស្រលាញ់អ្នក។

ហេតុនេះហើយ ប្រសិនបើអ្នកចង់ដឹងថាអ្នកណាស្រលាញ់អ្នកពិត កុំមើលនៅពេលអ្នកសប្បាយ គួរមើលនៅពេលទាំងអស់នេះវិញ នោះអ្នកនឹងបានភ្លឺភ្នែកហើយថានៅសល់មនុស្សប៉ុន្មាននាក់ដែលនៅជាមួយអ្នក ដែលមនុស្សទាំងនោះ គឺជាមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ដឹងអ្នកណាស្រលាញ់អ្នកពិត កុំមើលពេលសប្បាយ គួរមើលនៅពេលទាំងនេះវិញ៖

១. នៅពេលដែលអ្នកបាត់បង់គ្រប់យ៉ាង

រូបតំណាង

នៅពេលដែលអ្នកបាត់បង់អ្វីៗគ្រប់យ៉ាង អ្នកនឹងបានដឹងថាអ្នកណាដែលស្រលាញ់អ្នកពិត និងអ្នកណាដែលស្រលាញ់អ្នកគ្រាន់តែមើលឃើញពីផលប្រយោជន៍ ដូច្នេះ កុំទាន់សប្បាយអរនៅពេលដែលមានមនុស្សជាច្រើនស្រលាញ់អ្នក តែអ្នកគួរតែសប្បាយចិត្តនៅពេលដែលអ្នកបាត់បង់អ្វីៗគ្រប់យ៉ាងហើយ នៅតែមានមនុស្សនៅក្បែរអ្នកជានិច្ចនោះ ព្រោះមនុស្សទាំងនោះគឺជាមនុស្សដែលស្រលាញ់អ្នកពិត។

២. នៅពេលដែលគ្រប់គ្នាចាកចេញពីអ្នក

រូបតំណាង

អ្នកនឹងមើលមិនដឹងឡើយថាអ្នកណាដែលស្រលាញ់អ្នកពិត ប៉ុន្តែនៅគ្រាមួយដែលមនុស្សគ្រប់គ្នា ចាកចេញពីអ្នក ប៉ុន្តែអ្នកនៅតែមានមនុស្សចាំនៅក្បែរផ្តល់កម្លាំងចិត្តឱ្យអ្នក ទោះតិចតែមនុស្សទាំងនោះ គឺជាមនុស្សដែលស្រលាញ់អ្នកជាអ្នកពិតប្រាកដ គ្មានចង់បានអ្វីពីអ្នក ក្រៅពីចង់ឃើញអ្នកមានក្តីសុខទេ។

៣. នៅពេលដែលអ្នកបរាជ័យ

រូបតំណាង

ថ្ងៃដែលអ្នកបរាជ័យ អ្នកនឹងមើលឃើញមនុស្សណាដែលស្រលាញ់អ្នកពិតប្រាកដ ហើយនឹងបាត់ខ្លួនមនុស្សដែលធ្លាប់តែមើលឃើញផលប្រយោជន៍ពីអ្នក អញ្ចឹងហើយ នៅពេលដែលអ្នកមិនទាន់បរាជ័យ កុំទាន់សប្បាយអរនឹងមនុស្សដែលនៅក្បែរខ្លួនអ្នកពេក ព្រោះអ្នកនឹងមិនដឹងទេថាគេគិតអ្វី ឬមានបំណងអ្វីមិនល្អជាមួយអ្នក ប៉ុន្តែនៅពេលដែលអ្នកបរាជ័យ អ្នកនឹងមើលឃើញពីសន្តានមនុស្សទាំងនោះច្បាស់។

៤. នៅពេលដែលអ្នកត្រូវការជំនួយ

រូបតំណាង

នៅពេលមនុស្សគ្រប់គ្នាជួបទុក្ខលំបាក អ្នកតែងតែខ្វាយខ្វល់និងព្យាយាមជួយពួកគេ ដោយអ្នករំពឹងថាបើមានបញ្ហាអ្នកត្រូវការជំនួយ មនុស្សទាំងនោះនឹងត្រឡប់មកជួយអ្នកវិញ ប៉ុន្តែមានតែមនុស្សដែលស្រលាញ់អ្នកពិត និងមនុស្សដែលមើលឃើញអំពើល្អរបស់អ្នកតែប៉ុណ្ណោះ ដែលនៅក្បែរចាំជួយអ្នក នៅពេលដែលអ្នកត្រូវការជំនួយ ហើយមនុស្សដែលស្រលាញ់អ្នកមិនពិត គេនឹងមិនខ្ចីខ្វល់ជាមួយអ្នកឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]