យល់ដឹង ៖ នារីៗ​ប្រហែល​ជា​មាន​ចម្ងល់​ថា តើ​តារា​ល្បី​ខាង​សម្រក​ទម្ងន់​ធ្វើ​បែប​ណា? ឬ​តើ​អ្នក​មាន​គន្លឹះ​ណា​មួយ​សម្រាប់​រក្សា​រាង​របស់​អ្នក​ឲ្យ​នៅ​ស្អាត​គ្រប់​ពេល​វេលា?  ដើម្បីកុំឲ្យខាតពេល តោះមកដឹងពីវិធីសាស្ត្ររបស់ស្រីស្អាត Mai Davika តារាស្រីល្បីរបស់ប្រទេសថៃ មានចិត្តល្អ មកចែករំលែកវិធីសម្រកទម្ងន់ទាំងស្រុងដោយខ្លួនឯង។

ជាមួយប្រធានបទ​ទាក់ទងនឹងពេល​មួយ​ដែល Mai Davika ​​ឡើង​ទម្ងន់​បាន​ប្រហែល​៣-៥​គីឡូក្រាម ទើប​នាង​ត្រូវ​ក្រោក​ឡើង​រាង​កាយ​ឡើង​វិញ ដើម្បីទទួលបានរាងស្លីមជាមួយនឹងសាច់ដុំក្បាលពោះ ក្នុងនោះមិនមែនស្ងាត់ៗនាងប្តូររាងឡើយ ប៉ុន្តែបានចែកជូនអ្នកគាំទ្រពីរបៀបសម្រកទម្ងន់តាមតម្រូវការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mai Davika

មុន​មក​ស្តាប់​វិធី​កាត់​បន្ថយ​រាង​ស្អាតរបស់ Mai Davika មាន​សេចក្តី​ជូន​ដំណឹង​តូច​ចំនួន ៤ ដែល​នាង​បាន​ស្នើ​ទុក​ជា​មុន​គឺ

- សូមប្រើការប្រុងប្រយ័ត្ននៅពេលមើល                  

- No drama

- វាត្រូវបានណែនាំឲ្យសម្រកទម្ងន់ក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត

- កុំតានតឹង

ខាងក្រោមនេះជា វិធី​សម្រក​ទម្ងន់​ថ្មី​ជាមួយ Mai Davika ៖

១. សម្រកទម្ងន់ជាមួយ IF

IF គឺជារូបមន្ដដែលកំណត់ឲ្យញ៉ាំអាហារនៅ ៨ម៉ោង និងតមអាហាររយៈពេល ១៦ម៉ោង ដោយផ្តោតលើពេលវេលាញ៉ាំ ដើម្បីឲ្យរាងកាយមានពេលដកខ្លាញ់ដែលប្រមូលបាន ហើយនេះគឺ​វិធី​សម្រក​មានផល​ល្អ​សម្រាប់​រាង​កាយ​របស់​ Mai Davika ផ្ទាល់ផងដែរ។

២. កាត់បន្ថយអាហារមានជាតិម្សៅ កាត់បន្ថយជាតិស្ករ

ងាយៗ អ្នកគួរតែកាត់បន្ថយអាហារដែលមានជាតិម្សៅច្រើនពេក ស្ករ អាហារផ្អែម ដែលមិនផ្តល់អត្ថប្រយោជន៍ដល់រាងកាយ។

Mai Davika

៣. ដើរ ២គីឡូម៉ែត្រក្នុងមួយថ្ងៃ ឬច្រើនជាងនេះ

ការដើរ ​ជា​លំ​ហាត់ប្រាណ​ដ៏​ល្អ​មួយ​ដែល​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់។ នាងណែនាំឲ្យធ្វើចលនារាងកាយរបស់អ្នកគ្រប់ពេល ឬអ្នកអាចដើរបាន ២គីឡូម៉ែត្រក្នុងមួយថ្ងៃក្នុងល្បឿនដ៏លឿន។

៤. ញ៉ាំទឹកឲ្យបានច្រើន

Davika ថាផឹកទឹកប្រហែល ១ លីត្រ កន្លះ ក្នុងមួយថ្ងៃ ឬអ្នកណាចង់ផឹកទឹកច្រើនក៏ប្រសើរជាង ព្រោះការផឹកទឹកច្រើននឹងជួយឱ្យអ្នកធ្វើ IF កាន់តែប្រសើរ។

៥. ទទួលទានវីតាមីនជំនួស

នៅពេលដែលយើងស្រកទម្ងន់ យើងតែងតែញ៉ាំតិច ដូច្នេះវីតាមីន ឬអាហារបំប៉នមួយចំនួននឹងជួយជំនួសអ្វីដែលយើងខ្វះខាត។

Mai Davika

វិធីសាស្ត្រសម្រកទម្ងន់ទាំងអស់នេះ គឺជារឿងដែល Mai Davika បន្តធ្វើរហូតដល់ទម្ងន់ស្រកដល់កម្រិតមួយ ដែលនាងពេញចិត្ត ដូច្នេះហើយ អ្នកណាដែលចង់ស្រកទម្ងន់បែបនេះអាចសាកល្បងអនុវត្តបាន។ តែយ៉ាងណាមិញ តារាស្រីរូបនេះ សង្កត់ធ្ងន់ថា បើចង់សម្រកទម្ងន់ក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត ព្រោះរាងកាយរបស់មនុស្សយើងមិនដូចគ្នាទេ។ អ្វីដែលសំខាន់​បំផុត​នាង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ដោយ​តុល្យភាព កុំធ្វើអ្វីហួសហេតុពេក ព្រោះសុខភាពគឺសំខាន់បំផុត៕

ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

Mai Davika

ប្រភព ៖ Kapook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]