បរទេស៖ កីឡាករឆ្នើម Lionel Messi បំបែកកំំណត់ត្រាថ្មី វ៉ាដាច់ Cristiano Ronaldo ក្នុងឆ្នាំ ២០២២​ នេះសាជាថ្មី ក្នុងនាមជាកីឡាករ ដែលមានអ្នកគាំទ្រ ទិញអាវច្រើនជាងគេបង្អស់ ក្នុងពិភពបាល់ទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់​ បន្ទាប់ពី ផ្លាស់ពី Barca កាលពីរដូវកាលមុននេះ​ ដោយសារបញ្ហាហិរញ្ញវត្ថុនៅក្នុងក្លិប Messi បានមកទ្រនំថ្មី នៅកីឡដ្នាន Parc de Princes នៃទឹកដីប្រទេសបារាំង ជាមួយក្លិបអ្នកមាន Paris Saint Germain។ យ៉ាងណាមិញ ទោះបីជា Messi ពុំសូវបានក្រឡុកពិភពបាល់ទាត់ឲ្យកក្រើកដូចមុន​ ក៏ប៉ុន្តែ Messi នៅតែអាចទទួលបានកំណត់ត្រាថ្មី ហើយក៏បានរួមចំណែក ឲ្យក្លិបយក្សបារាំងខាងលើ លើកពានលីគកំពូល Ligue​ 1 នៅក្នុងរដូវកាលដំបូងរបស់គេផងដែរ។

បើយោងទៅតាមសារកាសែត Mirror បានចុះផ្សាយឲ្យដឹងថា អាវស្លាកលេខ ៣០ របស់ Messi បានរកប្រាក់ចំណេញរហូតដល់ ៦០% នៃប្រាក់ដើម ពោលគឺលក់បានច្រើនជាង ១លានអាវ នៅក្នុងរដូវកាលនេះ ច្រើនជាងអាវ Man Utd​ របស់ Ronaldo ទៅទៀត។ លើសពីនេះផងដែរ អាវរបស់ Messi អាចរកចំណូលបានជាង ១លានដុល្លា ឯណោះ គិតត្រឹមប៉ុន្មានម៉ោងដំបូង នៃការប្រកាសជាផ្លូវការ ថា Messi ជាកីឡាករដែលពាក់អាវស្លាកលេខ ៣០ថ្មី របស់ PSG៕

ប្រភព៖: Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]