អ៊ីតាលី៖ ក្លិប AS Roma នៅក្របខណ្ឌ Serie A ប្រទេសអ៊ីតាលី ត្រូវបាន Retesport រាយការណ៍ថានឹងធ្វើគ្រប់យ៉ាងក្នុងការទិញយកខ្សែប្រយុទ្ធ Cristiano Ronaldo ពី Manchester United។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ មានព័ត៌មានចចាមអារ៉ាមលេចឮថា Ronaldo មិនសូវជាសប្បាយចិត្តនឹងស្នាក់នៅ Manchester United ក៏ដោយសារក្លិបនេះមិនសូវសកម្មក្នុងការទិញយកកីឡាករថ្មីៗនាទីផ្សាររដូវក្ដៅនេះ និងចង់ចាកចេញពីទឹកដី Old Trafford តែម្ដង

ខ្សែប្រយុទ្ធ Cristiano Ronaldo

ស្របពេលការចាកចេញរបស់ Paul Pogba, Jesse Lingard, Nemanja Matic និង Juan Mata គឺ Man United ពុំទាន់បានទិញកីឡាករថ្មីមកជំនួសពួកគេនៅឡើយទេ ខណៈក្លិបផ្សេងៗឯទៀតដូចជា Manchester City, Arsenal ,Liverpool និង Spurs សុទ្ធតែប្រកាសពីការទិញយកកីឡាករថ្មីទាំងអស់។

ខ្សែប្រយុទ្ធ Cristiano Ronaldo

ឥលូវនេះស្រាប់តែមានព័ត៌មានថា អតីតខ្សែការពារក្លិប Roma លោក Fabio Petruzzi បានបង្ហើបថាភាគីលោក Jose Mourinho កំពុងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីទិញយក Ronaldo។ យ៉ាងណាមិញ គេមិនដឹងទេថា ម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះចង់ផ្ទេរទៅចូលរួមជាមួយ Roma ឬអត់ព្រោះក្លិបនេះមានត្រឹមកៅអីលេង Europa League ដូច Manchester United ដែរ។

ខ្សែប្រយុទ្ធ Cristiano Ronaldo និង Jose Mourinho 

ដោយឡែក អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ក្លិបបិសាចក្រហម នឹងមិនលក់ Cristiano Ronaldo នោះឡើយនិងរំពឹងទុកថាគេនឹងក្លាយជាផ្នែកមួយរបស់ក្រុមនារដូវកាលក្រោយ៕

ប្រភព៖: sportskeeda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]