អ៊ីតាលី៖ នៅពេលដែលភ្នំភ្លើង Vesuvius បានផ្ទុះកាលពីជិត២,០០០ឆ្នាំមុន អ្នកស្រុកបុរាណរបស់ទីក្រុង Pompeii ត្រូវបានជាប់គាំងនៅនឹងកន្លែងដោយផេះ ក្នុងនោះក៏រួមមានសត្វអណ្ដើកកំពុងមានពងក្នុងពោះដែរ។ បុរាណវិទូបានរកឃើញអដ្ឋិធាតុរបស់សត្វល្មួននេះ កប់នៅក្រោមផេះនិងថ្ម ដែលជាកន្លែងដែលគេមិនបានរកឃើញ​ តាំងពីឆ្នាំ៧៩នៃគ.ស.។

អណ្ដើកនេះកំពុងជ្រកក្រោមអាគារ ដែលត្រូវបានបំផ្លាញរួចហើយ នៅពេលគ្រោះមហន្តរាយភ្នំភ្លើងបានបំផ្លិចបំផ្លាញ។ បុរាណវិទូបានរកឃើញអដ្ឋិធាតុ ខណៈកំពុងជីកកកាយតំបន់មួយនៃទីក្រុង ដែលប្រជាជនបុរាណបាននិងកំពុងសាងសង់ឡើងវិញ បន្ទាប់ពីការរញ្ជួយដីមុននេះ ដែលបានបំផ្លិចបំផ្លាញទីក្រុង Pompeii ក្នុងឆ្នាំ៦២នៃគ.ស.។ ប្រហែល២,០០០ឆ្នាំមុន អណ្ដើកទំហំ១៤សង់ទីម៉ែត្រ បានកាយរន្ធនៅក្រោមដីតូចមួយ នៅខាងក្រោមហាងមួយ ដែលត្រូវបានបំផ្លាញនៅក្នុងការរញ្ជួយដីពីមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកជំនាញនិយាយថា ការពិត វាត្រូវបានគេរកឃើញជាមួយនឹងស៊ុតមួយ បង្ហាញថាវាត្រូវបានបាត់បង់ជីវិត ខណៈពេលដែលព្យាយាមស្វែងរកកន្លែងណាមួយដែលមានសុវត្ថិភាព ដើម្បីដាក់កូនៗរបស់វា។ លទ្ធភាពទំនងជាងនេះគឺថា សត្វអណ្ដើកនេះមកកពីតំបន់ជនបទនៅក្បែរនេះ ដែលបានវង្វេងចូលទៅក្នុងទីក្រុងបុរាណ។ អ្នកជំនាញនិយាយថា ការរកឃើញនេះបង្ហាញពីភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់ Pompeii ក្នុងរយៈពេលបន្ទាប់ពីការរញ្ជួយដី៕

ប្រភព: BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]