អង់គ្លេស៖ ក្លិបទើបឡើងមក ​Premier League សម្រាប់រដូវកាលថ្មីខាងមុខ Fulham បានដាក់សំណើ៨,៦លានផោន (ឬប្រមាណ១០លានដុល្លារ) ទៅកាន់ក្លិបបិសាចក្រហម Manchester United ក្នុងការផ្ទេរយកខ្សែបម្រើ Andreas Pereira

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ២៦ឆ្នាំខាងលើ ត្រូវបាន Man UTD ដំឡើងមកលេងឈុតធំតាំងពី២០១៤ ប៉ុន្តែរូបគេ តែងត្រូវបានក្លិបបញ្ជូនឲ្យក្លិបផ្សេងៗខ្ចីជើង ដោយរដូវកាលមុន​នេះ​ រូបគេបានទៅលេងនៅក្លិប Flamengo ប្រទេសប្រេស៊ីលក្នុងកិច្ចសន្យាខ្ចីជើង។

យ៉ាងណាមិញ Pereira នៅសល់កុងត្រាជាមួយ Man UTD ដល់ឆ្នាំ២០២៣ ជាមួយនឹងជម្រើសអាចបន្ថែម១ឆ្នាំទៀត ប៉ុន្តែរូបគេ ហាក់មិនស្ថិតក្នុងគម្រោងប្រើប្រាស់ របស់អ្នកចាត់ការថ្មីលោក Erik Ten Hag នោះឡើយ។

គួររម្លឹកដែរថា Pereira ធ្លាប់បង្ហាញខ្លួនឲ្យ Man UTD បាន៧៤ប្រកួត និងកន្លងមក គេធ្លាប់ត្រូវបានក្លិបបញ្ជូនឲ្យក្លិប Valencia, Granada និង Lazio ខ្ចីជើង មុនទៅ Flamengo៕

ប្រភព៖: bbc

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]