កម្សាន្ត ÷ Jung Tae-woo និង Jang In-hee បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​ពួក​គេ​ក្នុ ង​កម្មវិធី «Mr. House Husband Season 2» ចាក់ផ្សាយនៅថ្ងៃទី ២៥ ខែមិថុនា ដែលគូស្នេហ៍​មួយ​គូ​នេះ​បាន​លាតត្រដាង​ ពី​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ ដោយ​ចាប់ផ្តើម​​ណែនាំ​ថា​ពួក​គេ​បាន​រៀប​ការ​អស់​រយៈពេល​១៣​ឆ្នាំមកហើយ។ 

Ha-joon
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ Jang In-hee បាននិយាយថា «ខ្ញុំបានហោះហើរអស់រយៈពេល ១៧ ឆ្នាំ ហើយចិញ្ចឹមកូនប្រុសពីរនាក់របស់ខ្ញុំក្នុងពេលតែមួយ ខ្ញុំ​ជា​ម្តាយ​ដែល​អាច​ធ្វើ​ការ​មើល​ថែ​កូន និង​ធ្វើ​ការ​ផ្ទះ» មិនយូរប៉ុន្មាន កូនប្រុសទាំងពីររបស់ Jung Tae-woo បង្ហាញមុខនោះគឺ Ha-joon និង Ha-rin ដែលទទួលមរតកហ្សែនដ៏ល្អពីម្តាយ និងឪពុកដ៏ស្រស់ស្អាតរបស់ពួកគេ ក្មេងប្រុសទាំងពីរបានទាក់ទាញភ្នែក អ្នកនិយមលេងអ៊ីនធើណែតភ្លាមៗផងដែរ។

Ha-joon និង Ha-rin

ទន្ទឹមនឹងនោះ Kim Ji-hye ដែល​កំពុង​មើល VCR ក្នុង​ស្ទូឌីយ៉ូ​បាន​សរសើរ​ ការ​មើល​ឃើញ​របស់​កូន​ប្រុស​ទី​មួយ Ha-joon ដោយ​និយាយ​ថា គេ​មើល​ទៅ​ដូច Jin របស់ BTS ហើយទស្សនិកជន​ជាច្រើន​ ដែល​បាន​ទស្សនា​ការ​ផ្សាយ​ ក៏​យល់​ស្រប​នឹង​ការ​អត្ថាធិប្បាយ​របស់ Kim Ji-hye ដែរ ពួក​គេ​បាន​ចង្អុល​បង្ហាញ​ពី​ភាព​ស្រដៀង​គ្នា​ ដ៏​ធំ​បំផុត​គឺ Jin និង Ha-joon ទាំង​ពីរ​មាន​ភ្នែក​ដូច​សត្វ​ក្តាន់ និង​បបូរមាត់​ខាងក្រោម​ក្រាស់។ 

Kim Ji-hye

ប្រភព: Kbizoom 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]