អាស៊ី៖ នាមុននេះបន្តិចក្រុមតំណាងកម្ពុជា វិសាខា ទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់នៅក្នុងការប្រកួតពូល G នៃពានរង្វាន់ AFC Cup ក្រោយទទួលជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ Bali United របស់ ឥណ្ឌូនេស៊ីក្នុងលទ្ធផល ៥-២។

ទិដ្ឋភាពប្រកួត (Cr. វិសាខា)
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា ២ គ្រាប់របស់ Bali គឺរកបានដោយកីឡាករ ២ រូបផ្សេងគ្នា ក្នុងនោះខ្សែប្រយុទ្ធ Irfan Jaya ជាអ្នកស៊ុតគ្រាប់បើកឆាកនៅនាទីទី ៩ និង អតីតខ្សែប្រយុទ្ធរបស់ស្វាយរៀង Privat Mbarga រកបានគ្រាប់ទី ២ នៅនាទីទី ៨៥។

ទិដ្ឋភាពប្រកួត (Cr. វិសាខា)

ដោយឡែក ៥ គ្រាប់របស់វិសាខា គឺ Paulo Victor រកបាន ២ គ្រាប់ម្នាក់ឯងនៅនាទីទី ១៧ និង ៦៣, រីឯខ្សែការពារ អ៊ុក សុវណ្ណក៏រកបាន ២ គ្រាប់ម្នាក់ឯងផងដែរ ពោលគឺនៅនាទីទី ៤៥ និង ៨៨, ចំណែក ១ គ្រាប់ទៀតគឺរកបានដោយខ្សែប្រយុទ្ធសញ្ជាតិ កូរ៉េខាងត្បូង Lee Jae-Gun។

ទិដ្ឋភាពប្រកួត (Cr. វិសាខា)

គួរបញ្ជាក់ថា ពេលនេះ វិសាខា បានឡើងមកឈរកំពូលតារាងនៃពូល G ហើយ ក្រោយឆ្លងកាត់ ២ ប្រកួតពួកគេមាន ៦ ពិន្ទុពេញ, ចំណែក Bali បានធ្លាក់ទៅឈរលេខរៀងទី ២ វិញ ក្រោយឆ្លងកាត់ ២ ប្រកួតដូចគ្នា មាន ៣ ពិន្ទុ៕

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]