អាមេរិក៖ ស្ត្រីមេផ្ទះម្នាក់ មកពីរដ្ឋ Arizon នៃសហរដ្ឋអាមេរិក បានបង្កឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្ដាញសង្គមតិកតុក ក្រោយពីគាត់បានបង្ហាញឲ្យឃើញពីសកម្មភាព នៃការលាងបន្លែ នៅក្នុងម៉ាស៊ីនបោកគក់។

ជាក់ស្ដែង អ្នកស្រី Ashley Echols បានដាក់បន្លែស្រស់ៗពណ៌បៃតង ចូលទៅក្នុងម៉ាស៊ីនបោកគក់ និងកំណត់រយៈពេលលាងសម្អាតចំនួន៥៥នាទី មុនពេលបង្ហាញឲ្យឃើញពីលទ្ធផល បន្ទាប់ពីបន្លែត្រូវបានលាងសម្អាតរួច។ ហើយវីដេអូនេះ ទទួលបានការចុចចូលទស្សនាររហូតដល់ទៅជាង៥០០,០០០ដងឯណោះ និងមានមតិរិះគន់មួយចំនួន ដែលលើកឡើងថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មតិ
មតិ
មតិ

យ៉ាងណាមិញ ក្រោយពីឃើញមតិរិះគន់ជាបន្ដបន្ទាប់រួមមក ស្ត្រីជាម្ចាស់វីដេអូខាងលើបានចេញមុខបកស្រាយថា នាងបានចាក់ទឹកខ្មេះចូលទៅក្នុងម៉ាស៊ីទទេ ឲ្យវា.បង្វិលចោលសិន មុនពេលដាក់បន្លែ និងចាក់ទឹកខ្មេះចូលម្ដងទៀត បន្ទាប់ពីដាក់បន្លែលាងសម្អាតរួច ក្នុងគោលបំណងចង់ពិសោធន៍ និងចង់ឃើញថាមានអ្វីកើតឡើង។ ហើយទោះបីជានាងចង់ច្របាច់វាយកមកផឹក ក៏មិនបានអញ្ជើញនរណាម្នាក់មកផឹកជាមួយដែរ។ ចំណែកសម្លៀកបំពាក់វិញ រាល់ពេលសម្អាតរួច តែងតែចេញមកជាមួយក្លិនដ៏ល្អដដែល៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

សូមចុចលើលីងដើម្បីទស្សនាវីដេអូ: https://www.tiktok.com/@ashleyechols777/video/7106696529628564782?is_from_webapp=1&sender_device=pc

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]