ឥណ្ឌា៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានឃ្លីបវីដេអូមួយ ដែលបង្ហោះចែកចាយនៅលើបណ្ដាញយូធូប បានឆក់យកអារម្មណ៍ក្ដុកក្ដួលពីមហាជនរាប់លាននាក់ ដែលបង្ហាញឲ្យឃើញពីទិដ្ឋភាពដ៏រំជួលចិត្ត នៅក្នុងពិធីមង្គលការប្រពៃណីរបស់ឥណ្ឌាមួយកន្លែង។

តួយ៉ាង បុរសម្នាក់ឈ្មោះថា Avula Pani ត្រូវជាបងប្រុសរបស់កូនក្រមុំផ្ទាល់ បានរៀបចំនូវកាដូដ៏មានន័យមួយសម្រាប់កូនក្រមុំ រួមទាំងសមាជិកគ្រួសារ ដែលជារូបសំណាកឪពុក ព្រោះឪពុកបានចែកឋានបាត់ហើយ ដោយសារ.ជំ.ងឺ.រាតត្បាតកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង រូបសំណាករបស់ឪពុក ត្រូវបានធ្វើឡើងដោយក្រមួន ក្នុងរដ្ឋ Karnataka នៃប្រទេសឥណ្ឌា និងចំណាយអស់រយៈពេលជាង១ឆ្នាំ ដើម្បីបញ្ចប់។ ហើយរូបសំណាក មានទំហំ មុខមាត់ ព្រមទាំងកម្ពស់ ដូចបេះដាក់ទៅនឹងរូបរាងដើម ដែលធ្វើឲ្យមនុស្សគ្រប់គ្នា មានការភ្ញាក់ផ្អើល និងរំជួលចិត្តជាខ្លាំង។

យ៉ាងណាមិញ គ្រាន់តែកូនក្រមុំបានឃើញរូបសំណាករបស់ឪពុកភ្លាម នាងបានស្រក់ទឹកភ្នែក និងបន្ទាប់មក ក៏ឱប ថើប ដោយក្ដីនឹករលឹកផងដែរ។ ហើយជាចុងក្រោយ សមាជិកគ្រួសារទាំងអស់ បានថតរូបជុំគ្នាជាមួយនឹងរូបសំណាក យ៉ាងមានសេចក្ដីសុខ៕

ប្រភព: Indiatimes

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]