កម្ពុជា៖ ក្រុមហ៊ុនបច្ចេកវិទ្យា Mediaload បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលអាចទិញយកក្រុមហ៊ុនបច្ចេកវិទ្យាម៉ាឡេស៊ី Ace Media Network (AMN) ហើយក៏នឹងជួយក្រុមហ៊ុនមួយនេះ ឱ្យ​​ក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុង​តំបន់អាស៊ីអាគ្នេយ៍ ​ លើវិស័យ Digital marketing ​ក៏ដូចជាវេទិកាសំរាប់អ្នកមានឥទ្ធិពល ​(influencer platforms) ផងដែរ។

នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Mediaload លោក Vichet In បានបង្ហាញការជឿជាក់ថា ​​AMN ដែល​ទើបទទួលបានការសហការទិញ ដោយ​ក្រុមហ៊ុនបច្ចេកវិទ្យា Mediaload ​​នេះ នឹងក្លាយជាវេទិកាសំរាប់អ្នកមានឥទ្ធិពល​ ដែលទទួលបានជោគជ័យ និង​ធំបំផុតមួយលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​​​លោក​ Vichet In ​​មានប្រសាសន៍ថា ក្រុមហ៊ុនបច្ចេកវិទ្យា Mediaload ក៏នឹងមានគម្រោងពង្រីកខ្លួនទៅដល់បណ្តាប្រទេសផ្សេងៗទៀត ​រួមមាន ប្រទេសឥណ្ឌា និងប្រទេសសិង្ហបុរីបន្ថែមទៀត។

គួរបញ្ជាក់ថា AMN គឺជាក្រុមហ៊ុនបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដែលផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយសម្រាប់​ ប្រ៊េន រួមទាំងទីភ្នាក់ងារនានា ​អាចផ្សព្វផ្សាយដល់ទស្សនិកជន ​តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ ហើយអតិថិជន​ដែលតែងគាំទ្រក្រុមហ៊ុននេះ ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ​ រួមមាន Tourism Malaysia ,Dominos, Air Asia និង Carlsberg៕

 ក្រុមហ៊ុន Mediaload
 ក្រុមហ៊ុន Mediaload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]