កម្សាន្ត​ ៖ អាចជាជំនឿដែលគេជឿថា ទីតាំងប្រជ្រុយនីមួយៗ នឹងនាំមកនូវប្រផ្នូលខុសៗគ្នា ក្នុងនោះមានជំនឿមួយថា ប្រជ្រុយ ឬស្នាមដែលដុះនៅផ្នែកផ្សេងៗនៃរាងកាយ នឹងអាចបន្ថែមពីការទស្សន៍ទាយជោគវាសនា ឬក៏អាចទាយទម្លាប់​ ទាយនិស្ស័យ ឬបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗបានផងដែរ។

ជាមួយគ្នានេះដែរបន្ទាប់ពីបានទាយទម្លាប់ពី "ប្រជ្រុយ" នៅលើផ្ទៃមុខ លើក​នេះ​យើង​សាក​ទាយ​ទម្លាប់​ខ្លះ​ពី​ប្រជ្រុយ​នៅ​លើ​ខ្លួនវិញម្ដង តោះមកមើលថា មានប៉ុន្មានភាគរយដែលត្រូវនឹងបុគ្គលិកលក្ខណៈរបស់អ្នក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

-ប្រជ្រុយនៅលើ កញ្ចឹងក ៖ មិនមានពេលច្រើនសម្រាប់ខ្លួនឯងប៉ុន្មានទេ។

រូបតំណាង

-ប្រជ្រុយនៅលើ ស្មាស្តាំ ៖ ជាមនុស្សចូលចិត្តពិគ្រោះជាមួយអ្នកដទៃដើម្បីរកដំណោះស្រាយសម្រាប់ជីវិតរបស់គេនៅពេលមានបញ្ហា។

-ប្រជ្រុយនៅលើ ស្មាខាងឆ្វេង ៖ ស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត កង្វះទំនុកចិត្តលើខ្លួនឯង ប៉ុន្តែ​បញ្ហា​ការងារ​នឹង​មាន​ការ​ប្រុងប្រយ័ត្ន។

-ប្រជ្រុយនៅលើ ឆ្អឹងកងខាងស្តាំ ៖ ខំធ្វើការ រកលុយបានច្រើន ប៉ុន្តែជារឿយៗមិនសូវជាសល់លុយប៉ុន្មានទេ។

-ប្រជ្រុយនៅលើ ឆ្អឹងកងខាងឆ្វេង ៖ មិនគួរឲ្យទុកចិត្ត មើល​ទៅ​ដូច​ជា​មនុស្ស​ពិបាក​ទៅ​ស្វែងយល់។

រូបតំណាង

-ប្រជ្រុយនៅលើ ទ្រូង ៖ ចិត្តទន់ អាណិតអាសូរ ចូលចិត្តជួយមនុស្ស។

-ប្រជ្រុយនៅត្រង់ ក្លៀក ៖ បារម្ភពីអតីតកាល និងព្រួយបារម្ភអំពីអនាគត។

-ប្រជ្រុយនៅ ជុំវិញសុដន់ ៖ មានគំនិតផ្ទាល់ខ្លួន មិនទុកចិត្ត ជឿលើវិធីផ្ទាល់ខ្លួន។

-ប្រជ្រុយនៅលើ ខ្នង ៖ ចូលចិត្តភាពស្ងប់ស្ងាត់ និងចំណាយពេលជាមួយខ្លួនឯង។

-ប្រជ្រុយនៅលើ ក្បាលពោះ ៖ អ្នកគឺជាមនុស្សពូកែញ៉ាំបំផុត។

-ប្រជ្រុយនៅ ខាងក្រោមពោះ ៖ មនុស្សដែលមានជម្រៅចិត្ត យល់​ច្បាស់​ពី​ខ្លួន​ឯង​ថា​អ្នក​ចង់​បាន​អ្វី។

-ប្រជ្រុយនៅលើ ចង្កេះ ៖ ជាអ្នករក្សាអាថ៌កំបាំងដ៏ល្អ ​មិន​ចូល​ចិត្ត​អ្នក​ណា​មក​រំលោភ​លើ​ភាព​ឯកជន​របស់​ខ្លួនទេ ស្រលាញ់អ្នកណា គឺស្រលាញ់ពិត។

-ប្រជ្រុយនៅលើ តំបន់ប្រដាប់បន្តពូជ ៖ ស្រលាញ់​សម្រស់ និង​មាន​ភាព​ម៉ត់ចត់​ក្នុង​ការ​ស្លៀកពាក់ តែងតែមើលទៅល្អ។

-ប្រជ្រុយនៅលើ គូទ ៖ ចូល​ចិត្ត​សង្គម ​នៅ​ក្នុង​ហ្វូង​មនុស្ស​ ចូលចិត្ត​សប្បាយ។

-ប្រជ្រុយនៅលើ ដៃ ៖ ជាមនុស្សគួរសម ឧស្សាហ៍ព្យាយាម តែងតែស្វែងរកអ្វីដែលថ្មី។

រូបតំណាង

-ប្រជ្រុយនៅ ខាងក្រោយដៃ ៖ តែងតែពឹងផ្អែកលើខ្លួនឯង មិនចូលចិត្តសុំជំនួយពីអ្នកណាទេ។

-ប្រជ្រុយនៅលើ ជើង ៖ មិនល្អក្នុងការរក្សាអាថ៌កំបាំង។

-ប្រជ្រុយនៅលើ ក ជើង ៖ ចូលចិត្តការធ្វើដំណើរកម្សាន្ត៕    

ប្រភព ៖​ Sanook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]