សៀមរាប៖ ព្រះវិហារដែលមានចំណាស់ខិតជិត១០០ឆ្នាំ ស្ថិតនៅជ្រុងខាងកើតឆៀងខាងត្បូងនៃតួប្រាសាទលលៃ មានទំហំបណ្តោយ២៧,៥ម ទទឹង១១,២ម និងកម្ពស់១៥,៥ម ដែលបានបង្កើតជារូបឯក នៃបុរាណដ្ឋានរវាងប្រាសាទ និងទេសភាពជនបទដ៏ស្រស់ស្អាត ដែលកំពុងឈានដល់វ័យចាស់ទ្រុឌទ្រោម ដោយសារអាយុកាល គុណភាពនៃសំណង់ និងមានការបំផ្លាញដោយសត្វល្អិត ត្រូវបានអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុល និងអភិរក្សឡើងវិញ ដោយប្រើប្រាស់បច្ចេកទេស និងសម្ភារដូចដើមទាំងស្រុង។

អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលព្រះវិហារនៅប្រាសាទលលៃ គឺចាប់ផ្តើមនៅខែមិថុនា រហូតដល់ខែធ្នូ ចុងឆ្នាំ២០២២។ គោលបំណងនៃការជួសជុល និងអភិរក្សព្រះវិហារនេះ គឺដើម្បីថែរក្សាមរតកវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនាដ៏រស់រវើក ឱ្យនៅឋិតថេរបន្តទៅមុខទៀត។ ម្យ៉ាង បម្រើប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងការសិក្សារៀនសូត្រ បង្កើតភាពសោមនស្សដល់អារម្មណ៍ភ្ញៀវទេសចរដែលមកទស្សនាទឹកដីបុរាណដ្ឋានមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា ព្រះវិហារនៅវត្តប្រាសាទលលៃ ស្ថិតក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចាប់ផ្តើមការជួសជុល និងអភិរក្ស ក្រោមការឧបត្ថម្ភថវិកា និងបច្ចេកទេសពីអាជ្ញាធរជាតិអប្សរា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]