ចិន៖ កាលពីថ្មីៗនេះ រឿងរ៉ាវអំពីអ្នកគ្រូមត្តេយ្យម្នាក់ ដែលបង្រៀននៅឯសាលារៀនមួយកន្លែង ក្នុងប្រទេសចិន បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញអ៊ីនធើណេត ដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់នាង។

ជាក់ស្ដែង អ្នកគ្រូមត្តេយ្យ (មិនបញ្ចេញឈ្មោះ) មានសម្រស់យ៉ាងស្រស់ស្អាត ដែលមហាជនបានប្រដូចនាងទៅនឹងតារាដ៏ល្បី គឺ Angelababy។ ហើយចំពោះភាពស្រស់ស្អាតនេះ បានធ្វើឲ្យបុរសៗ ដែលជាឪពុករបស់សិស្សៗ មានភាពជ្រួលជ្រើមក្នុងការទៅទទួលកូនៗចេញពីសាលារៀន និងធ្វើឲ្យក្រុមស្ត្រីជាម្ដាយ ហាក់មិនពេញចិត្ត ដល់ថ្នាក់រួមមតិគ្នាស្នើសុំឲ្យខាងសាលា បញ្ឈប់អ្នកគ្រូពីការងារផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជាយ៉ាងណាក៏ដោយ ខាងសាលាមិនបានអើពើនឹងសំណើរបស់ក្រុមម្ដាយរបស់សិស្សទាំងអស់ឡើយ ដោយសារតែគ្មានហេតុផលណាមួយ ត្រូវបញ្ឈប់ទេ។ ទន្ទឹមនឹងនេះ មានមហាជនមួយចំនួនបានលើកឡើងថា ក្រុមស្ត្រីជាម្ដាយ គួរតែគ្រប់គ្រងប្ដីៗឲ្យបានល្អ ជាជាងទៅ.វា.យ.ប្រ.ហា.រ.លើអ្នកគ្រូ ខណៈមួយចំនួនទៀតថា មានមនុស្សច្រើនពេកហើយ ដែលច្រណែននឹងសម្រស់របស់អ្នកគ្រូផងដែរ៕

ប្រភព: 8dayshype

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]