បរទេស៖ អ្នកគាំទ្រ Tottenham Hotspur បានបង្ហាញអការៈខឹងសម្បារជាខ្លាំង រហូតដុតអាវរបស់ Christian Eriksen ចោល ក្រោយឮថារូបគេជិតផ្ទេរមកចូលរួមជាមួយ Manchester United។

ជាការពិតណាស់ Eriksen គឺជាអតីតខ្សែបម្រើដ៏សំខាន់ម្នាក់របស់ Spurs ចន្លោះពីឆ្នាំ ២០១៣ ដល់ ២០២០, ខណៈកាលពីរដូវកាលមុនរូបគេបានចាកចេញពី Inter Milan មកចូលរួមជាមួយ Brentford, ជាមួយគ្នានេះរូបគេនៅតែបង្ហាញសមត្ថភាពបានល្អ ទោះបីធ្លាប់មានបញ្ហាបេះដូងក៏ដោយ រហូតធ្វើឱ្យ Man UTD ចាប់អារម្មណ៍ចង់បាននៅរដូវកាលនេះ។

យ៉ាងណាមិញ តាមសារព័ត៌មានធំៗនៅបរទេសបានចុះផ្សាយថា Eriksen ជិតផ្ទេរមក Man UTD ហើយ ដោយចុះកុងត្រារយៈពេល ៣ ឆ្នាំ ខណៈគ្រប់យ៉ាងគឺនៅរង់ចាំតែការប្រកាសផ្លូវការរបស់ក្លិបប៉ុណ្ណោះ។ ប៉ុន្តែទាក់ទងនឹងព័ត៌មានខាងលើបែជាធ្វើឱ្យអ្នកគាំទ្រ Spurs ម្នាក់មិនសប្បាយចិត្តទៅវិញ ដោយរូបគេបានបង្ហោះការដុតអាវរបស់ Eriksen ចោលនៅលើបណ្តាញសង្គម Twitter៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
And the shit tweet of the week award goes to… 🏆🙄 https://t.co/2uDJyVtEPA
— 𝚆𝚒𝚏𝚎_𝚘𝚏_𝙿𝚊𝚋𝚕𝚘 💋🥂 (@cantstandmenow1) July 4, 2022
ប្រភព៖: Sportbible
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]