អាមេរិក៖ បុរសម្នាក់ ដែលមានសមត្ថភាពខ្ពស់ក្នុងការបរិភោគបានច្រើន បានយកឈ្នះក្នុងការប្រកួតប្រជែងបរិភោគនំបុ័ងហត់ដកដ៏ល្បី កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ នៅឯទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក ដែលការឈ្នះលើកនេះ ជាលើកទី១៥របស់គាត់ហើយ។

ជាក់ស្ដែង លោក Joey Chestnut បានបញ្ចប់ការបរិភោគនំបុ័ងជាមួយហត់ដកចំនួន៦៣ដើម ក្នុងរយៈពេល១០នាទី។ ហើយគាត់បានចូលរួមប្រកួត ទាំងដែលខ្លួនផ្ទាល់កំពុងស្បែកជើង.វះ.កា.ត់. ដោយសារ.រ.បួ.ស.ជើង ប៉ុន្ដែមិនមែនជាបញ្ហាសម្រាប់គាត់ឡើយ បើទោះបីជាមានការ.ឈឺ.ចា.ប់.បន្ដិចបន្ដួចក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ចំពោះកំណត់ត្រារបស់គាត់កាលពីមុន គឺគាត់អាចបរិភោគនំបុ័ងជាមួយហត់ដកបានចំនួន៧៦ដើមឯណោះ ក្នុងរយៈពេល១០នាទី។ ហើយការប្រកួតប្រជែងនេះដែរ ត្រូវបានខកខានប្រារព្ធធ្វើឡើងអស់រយៈពេលពីរឆ្នាំមកហើយ ដែលមូលហេតុមកពីជំងឺរាតត្បាតកូវីដ-១៩។

យ៉ាងណាមិញ អ្នកដែលទទួលជ័យលាភីលេខ២ បានបរិភោគនំបុ័ងជាមួយហត់ដកចំនួន៤៨ដើម និងជ័យលាភីលេខ៣ ចំនួន៤១ដើមផងដែរ៕

ប្រភព: sportingnews

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]