អាមេរិក៖ វិស្វករ និងជាអ្នកផលិតវីដេអូលើបណ្ដាញយូធូបម្នាក់ មកពីសហរដ្ឋអាមេរិក បានបង្កឲ្យមានការចាប់អារម្មណ៍សាជាថ្មីម្ដងទៀត ជុំវិញនូវគំនិតថ្នៃប្រឌិតរបស់គាត់ ដែលច្នៃកង់មួយគ្រឿង ឲ្យមានកង់សម្រាប់វិលលើផ្លូវ ពាក់កណ្ដាលប៉ុណ្ណោះចំនួនពីរ នៅផ្នែកខាងក្រោយនៃកង់។

ជាក់ស្ដែង លោក Sergii Gordieiev មានការច្នៃប្រឌិតដ៏ប៉ិនប្រសប់ រួមទាំងកង់គ្មានច្រវ៉ាក់ និងកង់ទឹកកកដើរដោយថាមពល ប៉ុន្តែការបង្កើតចុងក្រោយរបស់គាត់លើកនេះ​ កាន់តែប្លែក ដោយកង់ផ្នែកខាងក្រោយ គាត់បានកាត់ផ្ដាច់ទៅជាពីរបំណែក និងដាក់ឲ្យដំណើរការវិលយ៉ាងធម្មតា។ ហើយចំពោះច្នៃប្រឌិតនេះ ហាក់មិនមែនមានភាពងាយស្រួលឡើយ ដោយត្រូវសិក្សាយ៉ាងលម្អិតជាមុន ពីមួយដំណើរកាល ទៅមួយដំណើរកាលផងដែរ ដើម្បីធ្វើឲ្យកង់វិល សមស្របជាមួយគ្នានាពេលធ្វើដំណើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះលទ្ធផលនៃការច្នៃប្រឌិត គឺកង់មិនត្រឹមតែអាចដំណើរការបានល្អលើផ្ទៃរាបស្មើប៉ុណ្ណោះទេ វាថែមទាំងអាចទប់ទល់នឹងការទប់ស្កាត់ មិនឲ្យមានបញ្ហាអ្វីឡើយ ដែលមើលទៅគួរឲ្យកត់សម្គាល់ ទាំងការចុះទួល និងឡើងទួល៕

ប្រភព: Odditycentral

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព (cr to the  owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]