អង់គ្លេស៖ សុនខឈ្មោលមួយក្បាល ជាប្រភេទពូជ Labrador និងមកពីតំបន់ Essex នៃប្រទេសអង់គ្លេស បានទទួលមើលថែ ដល់កូនទាចំនួន១៥ក្បាល កាលពីថ្មីៗនេះ។

ជាក់ស្ដែង សុនខ Fred ធ្លាប់បានទទួលមើលថែកូនទាចំនួនក្បាលកាលពីមុនម្ដងរួចមកហើយ កាលពីឆ្នាំ២០១៨ ខណៈវាមានអាយុ១០ឆ្នាំ។ ហើយបុរសជាម្ចាស់ មិនចម្លែកចិត្តឡើយ ដែលលើកនេះ វាបានផ្ដល់ភាពកក់ក្ដៅដល់កូនទាចំនួន១៥ក្បាលផ្សេងទៀត ក្រោយពីមេរបស់ពួកវាបាត់ខ្លួន ដោយមិនឃើញស្រមោលទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សុនខ Fred ជាមួយនឹងកូនទាទាំង១៥ក្បាល តែងតែនៅក្បែរគ្នា ដែលមានពេលខ្លះកូនទា ចូលចិត្តដាក់ខ្លួននៅចន្លោះក្រញាំរបស់វា និងឡើងលើខ្លួនទាំងហ្វូងផងដែរ។ ហើយបុរសជាម្ចាស់សុនខ គិតថា កូនទាទាំងអស់ទំនងនឹងនៅជាមួយសុនខ ដែលចាត់ទុកដូចជាបារបស់ពួកវា រហូតដល់ពួកវាធំជាងនេះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]