អាមេរិក៖ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ខ្យងដីមួយប្រភេទ ដែលមានដើមកំណើតមកពីទ្វីបអាហ្វ្រិក ត្រូវបានគេរកឃើញនៅតំបន់ New Port Richey ក្នុងរដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិក ដែលអាជ្ញាធរបានចេញនូវសេចក្ដីជូនដំណឹងជាបន្ទាន់ដល់ប្រជាជន ខណៈ​ព្យាយាម​កម្ចាត់ពួកវាចោល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ខ្យងដីមានទំហំប៉ុនកណ្ដុរ និងអាចផ្ទុកដង្កូវប៉ារ៉ាស៊ីត ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត រួមទាំងបណ្ដាលឲ្យរលាកស្រោមខួរចំពោះមនុស្សផងដែរ។ ហើយវាជាខ្យងមួយក្នុងចំណោមខ្យងដទៃទៀត ដែលបំផ្លាញបំផុតនៅលើពិភពលោក និងស៊ីរុក្ខជាតិយ៉ាងហោចណាស់៥០០ប្រភេទផ្សេងៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ខ្យងដីធំៗ ​អាច​បន្ត​ពូជ​បាន​យ៉ាង​ឆាប់​រហ័ស និងអាច​បង្កើត​ពង​បាន​ប្រហែល១,២០០ពង​ក្នុង​មួយ​ឆ្នាំ។ ហើយពួកវាអាចរស់នៅរហូតដល់រយៈពេល៩ឆ្នាំ និងអាចលូតលាស់បានប្រវែងប៉ុនបាតដៃរបស់មនុស្សពេញវ័យ។

ចំពោះតំបន់ខាងលើ ត្រូវបានបិទខ្ទប់ តែមិនមែនដូចការបិទខ្ទប់កូវីដ-១៩ទេ ដែលគ្រាន់តែអ្នកស្រុកត្រូវបានហាមឃាត់មិនឲ្យផ្លាស់ទីរុក្ខជាតិ ដី កម្ទេចកម្ទីផ្សេងៗ កាកសំណល់ទីធ្លា ជីកំប៉ុស និងសម្ភារសំណង់នៅខាងក្រៅតំបន់ដែលបានកំណត់ ដើម្បីបញ្ឈប់ការរីករាលដាល។ ហើយអ្នកស្រុកក្នុងតំបន់ទាំងអស់ នឹងត្រូវបានជូនដំណឹងដោយផ្ទាល់ ឬតាមរយៈការបង្ហោះជូនដំណឹង យ៉ាងហោចណាស់២៤ម៉ោង មុនការព្យាបាលថ្នាំសំលាប់សត្វល្អិត ដែលបានគ្រោងទុក។ ប្រសិនបើ​ពួកវា​មិន​ត្រូវ​បាន​ទប់ស្កាត់ភ្លាមៗទេ តំបន់នឹងត្រូវរងប៉ះពាល់​យ៉ាងធ្ងន់ធ្ងរជាមិនខាន ដែលជាពិសេសសិកម្មក្នុងស្រុក និងតំបន់ធម្មជាតិ។

យ៉ាងណាមិញ កាលពីសប្ដាហ៍មុននេះ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានចាប់ផ្តើមដំណើរការព្យាបាលក្នុងតំបន់ ដោយបានប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដែលហៅថា Metaldehyde

ប្រភព: Mirror

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]