អង់គ្លេស៖ ស្ត្រីម្នាក់អាយុ៣៦ឆ្នាំ មកពីទីប្រជុំជន Tetbury នៃប្រទេសអង់គ្លេស ជាមនុស្សម្នាក់ដែលស្រលាញ់សម្រស់ជាខ្លាំង និងមានបញ្ហារោមចិញ្ចើមមិនសូវមានដូចនារីដទៃ ដែលធ្វើឲ្យនាងមានការលំបាកជាខ្លាំង រាល់ពេលចេញទៅខាងក្រៅម្ដងៗ។

ជាក់ស្ដែង នាង Isabelle Kutxi តែងតែគូរចិញ្ចើមឲ្យមានទម្រង់ស្អាត​ និងដិតជាងចិញ្ចើមធម្មជាតិរបស់នាង ប៉ុន្ដែការគូរមិនមែនគូរម្ដងស្អាត និងត្រូវចិត្តរបស់នាងឡើយ ដែលធ្វើឲ្យនាងត្រូវចំណាយអស់រយៈពេល៣០នាទី ជារៀងរាល់ព្រឹក។ ហើយកាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ នាងបានសម្រេចចិត្តជ្រើសរើសយកការដាំរោមចិញ្ចើម ដែលយកសក់ក្បាលរបស់នាងផ្ទាល់ មកដាំតែម្ដង និងចំណាយអស់ទឹកប្រាក់ចំនួន១,៥០០ផោន (ប្រមាណ១,៧៩១ដុល្លារអាមេរិក)។ តួយ៉ាង បន្ទាប់ពីទទួលសេវាកម្មដាំរោមចញ្ចើមរួចមក នាងរំភើបជាខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ដែលនាងជឿជាក់ថា វានឹងផ្លាស់ប្ដូរជីវិតនាង និងនាងមិនចាំបាច់គេចចេញពីការថតរូបទៀតទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អស់រយៈពេលប៉ុន្មានខែក្រោយមក រោមចិញ្ចើមបានដុះលូតលាស់វែងខុសពីធម្មតា ព្រោះតែវាជាសក់ ដែលធ្វើឲ្យនាងត្រូវទៅកាត់ម្ដង ក្នុងរយៈពេលមួយខែ ដើម្បីរក្សាទម្រង់ឲ្យមានភាពស្រស់ស្អាតដូចដើម។ ហើយបើទោះបីជាយ៉ាងណាក៏ដោយ ក៏នាងមិនស្ដាយក្រោយឡើយមកទល់ពេលនេះ ដោយសារតែនាងបានចិញ្ចើមក្រាស់ និងវែងតាមក្ដីស្រលាញ់ផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]