បរទេស៖ កាលពីថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញ ត្រីបាឡែនខាងត្បូងរាប់រយក្បាល ដែលជាប្រភេទពូជ ត្រីហ្វីនបាឡែន (Fin Whales) កំពុងស៊ីចំណីជាមួយគ្នានៅជិតកោះដំរីរបស់អង់តាក់ទិក។

ជាក់ស្ដែង វាមានរយៈពេល៤៦ឆ្នាំមកហើយ ចាប់តាំងពីការនេសាទត្រីបាឡែន ត្រូវបានដាក់កម្រិតនៅក្នុងទ្វីបអង់តាក់ទិក ដែលឥឡូវនេះ ពួកវាបានត្រលប់មកវិញ និងបង្ហាញខ្លួនឲ្យឃើញជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៧៦ម៉្លេះ។ ហើយវាជាប្រភេទត្រីបាឡែនធំលំដាប់ទីពីរ បន្ទាប់ពីត្រីបាឡែនពណ៌ខៀវ ដែលត្រូវបានគេនេសាទយ៉ាងទូលំទូលាយ ក្នុងអំឡុងសតវត្សទី១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ត្រីហ្វីនបាឡែន គឺជាប្រភពដ៏សម្បូរបែបនៃសារធាតុចិញ្ចឹម រួមទាំងជាតិដែក និងដើរតួជាជីសម្រាប់ Microalgae នៅក្នុងទឹក។ ហើយគួរឲ្យសោកស្តាយ នៅពេលដែលការនេសាទត្រីបាឡែន ត្រូវបានហាមឃាត់ក្នុងឆ្នាំ១៩៧៦ វាត្រូវបានប៉ាន់ប្រមាណថា មានត្រីបាឡែនជាង៧០០,០០០ត្រូវបាន.ស.ម្លា.ប់។

យ៉ាងណាមិញ ចំពោះការវិលត្រឡប់របស់ត្រីហ្វីនបាឡែន បានធ្វើឲ្យក្រុមអ្នកស្រាវជ្រាវសប្បាយចិត្ត ព្រោះវាជាសញ្ញាល្អ នៃការងើបឡើងរបស់ពួកវា។ ហើយមកទល់ពេលនេះ មិនទាន់ដឹងចំនួនសរុបនៃត្រីហ្វីនបាឡែននៅអង់តាក់ទិកឡើយ  ដោយសារតែខ្វះការសង្កេតក្នុងពេលដំណាលគ្នាផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]