ចិន៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមហ៊ុនការ៉េមលំដាប់ខ្ពស់របស់ប្រទេសចិនមួយកន្លែង ឈ្មោះថា Zhongxugao បានបង្កភាពចម្រូងចម្រាស នៅលើបណ្តាញអ៊ីនធើណេត ដោយសារផលិតផលរបស់ខ្លួន ត្រូវបានចោទថាមិនរលាយ ទោះបីជារក្សាទុកក្នុងសីតុណ្ហភាពខ្ពស់ រយៈពេលយូរយ៉ាងណាក៏ដោយ។

ជាក់ស្ដែង ការចម្រូងចម្រាស បន្ទាប់ពីមានការបង្ហោះពីវីដេអូ ដែលបង្ហាញឲ្យឃើញការ៉េមដាក់ក្បែរទែម៉ូម៉ែត្រ និងមានសីតុណ្ហភាព៣១អង្សាសេ ខណៈអះអាងថា ការ៉េមត្រូវ​បាន​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​នេះ​ប្រហែល​មួយ​ម៉ោង​កន្លះ ប៉ុន្តែ​ច្បាស់​ណាស់​វា​មិន​រលាយ​បន្តិចសោះ​ឡើយ។ ហើយការបង្ហោះនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងជម្រុញឲ្យអ្នកដទៃទៀត ធ្វើការពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ រួមទាំងការយកអណ្តាតភ្លើង.បា.ញ់.ដាក់ការ៉េម ដើម្បីមើលថា តើវារលាយឬអត់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ខាងក្រុមហ៊ុនផ្ទាល់ បានចេញមុខដោយបកស្រាយថា បានប្រើប្រាស់ Viscosity-enhancing agent ដើម្បីការពារការ៉េម មិនឲ្យរលាយយ៉ាងងាយស្រួល ប៉ុន្តែធានាដល់អតិថិជនទាំងអស់ថា ផលិតផលរបស់ខ្លួន នៅតែបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារជាតិ។

យ៉ាងណាមិញ ចំពោះតម្លៃនៃការ៉េមរបស់ក្រុមហ៊ុនខាងលើ មានតម្លៃទាបបំផុតចំនួន១២យ័ន (ប្រមាណ១.៨០ដុល្លារអាមេរិក) ដែលថ្លៃជាងការ៉េមម៉ាកទូទៅ។ ហើយការ៉េមតម្លៃថ្លៃបំផុតវិញ មានតម្លៃចំនួន១៦០យ័នឯណោះ (ប្រមាណ២៤ដុល្លារអាមេរិក)៕

ប្រភព: Odditycentral

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
វីដេអួ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]