អាមេរិក៖ បុរសម្នាក់អាយុ៥៤ឆ្នាំ និងជាបុគ្គលិករបស់ហាងប៊ឺហ្គឺរដ៏ល្បីល្បាញមួយកន្លែង ប្រចាំទីក្រុងឡាសវេហ្គាស នៃសហរដ្ឋអាមេរិក បានទទួលការចាប់អារម្មណ៍ជាខ្លាំង កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ក្រោយពីមានវីដេអូឃ្លីប បង្ហាញឲ្យឃើញពីរូបគាត់ បានទទួលនូវកាបូបកាដូមួយ ដែលខាងក្នុងមានដូចជាសំបុត្រកុន ប៊ិចពីរបីដើម និងស្ករគ្រាប់ជាដើម។

ជាក់ស្ដែង លោក Kevin Ford បានទទួលកាបូបកាដូលើកទឹកចិត្ត ពីកន្លែងធ្វើការរបស់គាត់ផ្ទាល់តែម្ដង ដោយសារគាត់បានធ្វើការអស់រយៈពេល២៧ឆ្នាំ តែមិនដែលខកខានមួយថ្ងៃណាសោះឡើយ។ ហើយបន្ទាប់មក កូនស្រីរបស់គាត់ បានយករឿងរ៉ាវ បង្ហោះនៅលើវេបសាយរៃអង្គាស GoFundMe សម្រាប់ការប្ដេជ្ញាចិត្តក្នុងការបម្រើការងារ ដែលជាលទ្ធផលគិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គឺបានទទួលទឹកប្រាក់បរិច្ចាគចំនួន៣៧០,០០០ដុល្លារអាមេរិកឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គាត់មានអារម្មណ៍សប្បាយរីករាយជាខ្លាំង និងនឹកស្មានមិនដល់ទេ ខណៈគិតថា វាហាក់បីដូចជាសុបិនដ៏ល្អមួយអីចឹង។ ហើយចំពោះកាបូបកាដូវិញ ដែលគាត់ទទួលបានពីកន្លែងធ្វើការ បើទោះបីវាជាអ្វីក៏ដោយ ក៏គាត់ពេញចិត្តក្នុងការទទួលយក ព្រោះបុគ្គលិកយូរឆ្នាំដទៃទៀត មិនទទួលបានដូចគាត់ផងដែរ។ យ៉ាងណាមិញ ឥឡូវនេះ គាត់គ្មានគម្រោងនឹងចូលនិវត្ដន៍ឡើយ និងចង់បម្រើការងារឲ្យបាន៣ ទៅ៤ឆ្នាំទៀត។ ហើយគាត់ក៏មានគម្រោងទៅសួនសុខទុក្ខកូនៗ ដែលរស់នៅក្នុងរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក នាខែសីហាខាងមុខនេះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]