ឥណ្ឌា៖ លោកយាយម្នាក់អាយុ១០៥ឆ្នាំ មកពីរដ្ឋ Haryana នៃប្រទេសឥណ្ឌា បានចូលរួមការប្រកួតកីឡាអត្តពលកម្ម National Open Masters Championships សម្រាប់វិញ្ញាសារត់ប្រណាំងចម្ងាយ១០០ម៉ែត្រ ដែលបានធ្វើឲ្យគាត់ឈ្នះមេដាយមាស បន្ទាប់ពីបញ្ចប់ក្នុងរយៈពេល៤៥.៥០វិនាទី។

ជាក់ស្ដែង លោកយាយ Rambai បានកើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩១៧ និងបានរត់ប្រណាំងតែម្នាក់ឯងប៉ុណ្ណោះកាលពីការប្រកួត ដែលប្រារព្ធធ្វើឡើងចុងខែមិថុនាកន្លងទៅ ដោយសារតែមិនមាននរណាផ្សេងទៀត មានអាយុលើសពី៨៥ឆ្នាំចូលរួមការប្រកួតប្រជែងឡើយ។ ហើយការរត់ប្រណាំងមួយទៀត មានចម្ងាយ២០០ម៉ែត្រ ដែលគាត់បានបញ្ចប់ក្នុងរយៈពេលនាទី និង៥២.១៧វិនាទីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះកំណត់ត្រារបស់គាត់ផ្ទាល់ បានយកឈ្នះលើកំណត់ត្រារបស់លោកយាយអាយុ១០១ឆ្នាំម្នាក់ ដែលបញ្ចប់ការរត់ប្រណាំងក្នុងរយៈពេល៧៤វិនាទីឯណោះ។

តួយ៉ាង បើនិយាយពីសុខភាពរបស់លោកយាយ ហាក់មានភាពមាំមួនជាខ្លាំង ដែលជាធម្មតា គាត់ តែងតែពិសាទឹកដោះគោស្រស់៥០០មីលីលីត្រចំនួនពីរដងក្នុងមួយថ្ងៃ ពិសាម្ហូបបួសសុទ្ធ ធ្វើការលើវាលស្រែនិងរត់ចម្ងាយ ទៅគីឡូម៉ែត្រក្នុងមួយថ្ងៃ រួមទាំងមិនពិសាបាយច្រើនៗឡើយ។

យ៉ាងណាមិញ ក្រោយពីទទួលបានភាពជោគជ័យរួចមក លោកយាយដ៏រឹងមាំខាងលើ មានការចាប់អារម្មណ៍លើការប្រកួតអន្តរជាតិ និងគ្រោងធ្វើការស្នើសុំលិខិតឆ្លងដែនផងដែរ៕

ប្រភព: timesofindia

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]